លោកជំទាវ អ៊ឹម រចនា៖ ការបង្កើតបណ្ដាញអង្គការនិងសហគមន៍នៅតាម​តំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករដ៏មុតស្រួច​ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រ​នៅកម្ពុជា
Cambodia Express

លោកជំទាវ អ៊ឹម រចនា៖ ការបង្កើតបណ្ដាញអង្គការនិងសហគមន៍នៅតាម​តំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករដ៏មុតស្រួច​ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រ​នៅកម្ពុជា

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាព​ជាដៃគូនៅតំបន់ឆ្នេរ និងសមុទ្រ» នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពត លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ បណ្ដាញដៃគូនៃការអនុវត្តគម្រោងនៅតាមតំបន់ឆ្នេរ និងសមុទ្រ នឹង​ក្លាយ​ជាកម្លាំងចលករដ៏មុតស្រួចក្នុងការគ្រប់គ្រង ការពារ និង​អភិរក្ស​​ធនធានជលផលសមុទ្រនៅកម្ពុជា ប្រកបដោយប្រសិទ្ធ​ភាព និងប្រសិទ្ធផលខ្ពស់។លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ នាយកដ្ឋាន​អភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល សហការជាមួយអង្គការ WEA, ActionAid និង NGO Forum រៀបចំសិក្ខាសាលានេះឡើង បានផ្តល់ឱកាសឱ្យមានការចូលរួមពិភាក្សា ផ្លាស់ប្ដូរយោបល់យ៉ាង​សកម្ម​ពី​​សិក្ខាកាម និងបានចែករំលែកបទពិសោធន៍ ពីអង្គការដៃគូ​ទាំងអស់ ក្នុងគោលដៅរួមតែមួយ ដើម្បីពង្រឹងការគ្រប់គ្រងធនធាន​ជល​ផល​សមុទ្រ​ឱ្យកាន់តែល្អប្រសើរ ប្រកបដោយនិរន្ដរភាព រីកលូតលាស់​បន្ថែមទៀត ដែលធានាបានថា ធនធានជីវចម្រុះកម្ពុជា នឹងគង់វង្ស ឋិតឋេរ ធំធាត់ សម្រាប់កូនចៅជំនាន់ក្រោយ។សូមជម្រាបជូនថា បណ្ដាញដៃគូនៃការអនុវត្តគម្រោងនៅតាម​តំបន់​ឆ្នេរ និងសមុទ្រ បើតាមស្មារតីនៃអង្គសិក្ខាសាលា បានសម្រេចដោយ​ជ្រើសរើស ក្រុមប្រឹក្សាភិបាល ដែលមានលោកជំទាវ អ៊ឹម រចនា ជាប្រធាន […]

Go to News Site