កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំឃាត់ខ្លួនជនសង្ស័យ៥នាក់
Nokorwat News

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំឃាត់ខ្លួនជនសង្ស័យ៥នាក់

ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយ ទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ។  មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានឱ្យដឹងថា នៅវេលាម៉ោង ០៦:៤០នាទី ថ្ងៃទី២១ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធ ហត្ថខេត្តតាកែវ បានចុះប្រតិបត្តិការបង្ក្រាបករណី ដឹក ជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ និងបានបន្តពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំរួមដោយលោកវរសេនីយ៍ទោ អ៊ួង វិរៈរត្ន័មុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស  និងមានការសម្របសម្រួលនិតិវិធីដោយលោក សុីន រក្សា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។  កម្លាំងជំនាញបានចុះបង្ក្រាបចំនួន២ទីតាំង៖ ទីតាំងទី១ នៅចំណុចភូមិវិមានទ្រុង ...

Go to News Site