The Cambodia Daily
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនមន្ត្រីគយខេត្តកោះកុង ២នាក់ និងអ្នកពាក់ព័ន្ធ ២នាក់ផ្សេងទៀត ទៅកាន់តុលាការ បន្ទាប់ពីរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តអំពើពុករលួយដែលល្បីខាងចាប់រថយន្តមិនរើសមុខនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ថា មន្ត្រីគយខេត្តកោះកុង ២នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃទី១៨ ខែមីនា ពីបទ «ពាក់ព័ន្ធនឹងអំពើរំលោភអំណាច និងសម្អាតប្រាក់»។ លោក ឱម យ៉ិនទៀង ថាជនសង្ស័យ ២រូប គឺលោក ម៉ៅ សាន់សូនា អាយុ ៥៨ឆ្នាំ មានតួនាទីជាអនុប្រធានសាខាគយខេត្តកោះកុង រួមនឹងគូកនរបស់លោកម្នាក់ទៀត គឺលោក ម៉ៅ ទិត្យា អាយុ ៥៤ឆ្នាំជាមន្ត្រីគយជាប់កិច្ចសន្យា។ លោកបន្តថា ACU ក៏បានរកឃើញជនសង្ស័យសមគំនិត ២នាក់ផ្សេងទៀត ដែលមិនមែនជាមន្ត្រីនោះទេ គឺឈ្មោះ ពត ស្រីនាង ភេទស្រី […] The post ACU បញ្ជូនមន្ត្រីគយខេត្តកោះកុង ២នាក់ និងអ្នកពាក់ព័ន្ធសមគំនិត ២នាក់ទៀតទៅកាន់តុលាការ appeared first on The Cambodia Daily Khmer .
Go to News Site