The Cambodia Daily
ក្រសួងពាណិជ្ជកម្ម ចេញតារាងកំណត់តម្លៃប្រេងឥន្ធនៈឡើងវិញនៅថ្ងៃទី២៦ ខែមីនា នេះ ដោយដំឡើងតម្លៃប្រេងម៉ាស៊ូត ៤០០រៀល ដែលស្មើនឹង ៧១០០រៀលក្នុងមួយលីត្រ ខណៈតម្លៃប្រេងសាំងក៏ត្រូវបានដំឡើង ៥០រៀលដែរ ដែលស្មើនឹង ៥៤៥០រៀលក្នុងមួយលីត្រ។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីជូនដំណឹងកាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះថា យោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥សេនដុល្លារក្នុង ១លីត្រ ក្នុងបំណងជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋ។ ប្រភពដដែល អះអាងថា រាជរដ្ឋាភិបាលក៏បានបញ្ចុះតម្លៃ ១សេនដុល្លារក្នុង ១លីត្របន្ថែមទៀតដែរ ដោយសារប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារក្នុង ១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារក្នុង ១បារ៉ែលដែរនោះ ខណៈពន្ធគយក៏ត្រូវបានទម្លាក់មកនៅត្រឹមសូន្យដុល្លារ។ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្រេចបញ្ចុះពន្ធអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកនៅត្រឹមសូន្យដុល្លារ និងបញ្ចុះអាករពិសេសពី ៤% មកនៅសូន្យភាគរយថែមទៀត។ លើសពីនេះ ក៏បានបញ្ចុះអាករលើតម្លៃបន្ថែមពី ១០% មកនៅត្រឹម ៤% ផងដែរ […] The post តម្លៃប្រេងម៉ាស៊ូតឡើងដល់ ៧១០០រៀលក្នុង១លីត្រ ខណៈហ្គាស៍ឡើងដល់ ៣២០០រៀលចាប់ពីថ្ងៃទី២៦ មីនា appeared first on The Cambodia Daily Khmer .
Go to News Site