Nokorwat News
ខេត្តកណ្តាល÷កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបើកប្រតិបត្តិការចុះស្ទាក់ចាប់មុខសញ្ញាជួញដូរគ្រឿងញៀនដែលលួចផ្ញើតាមរយៈក្រុមហ៊ុនវីរៈប៊ុនថាំ ដោយឃាត់ខ្លួនបានជនសង្ស័យ ២នាក់ និងរឹបអូសថ្នាំញៀនបាន ១ កញ្ចប់ធំ មានទម្ងន់ ២៥.០៣ក្រាម កាលពីព្រឹកថ្ងៃទី២៥ មីនា ២០២៦ នៅចំណុចទីតាំងក្រុមហ៊ុនមួយកន្លែងនៅសាខាផ្សារដើមអំពិល ស្ថិតក្នុងភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។ មុនពេលឈានដល់ការបង្ក្រាបកម្លាំងជំនាញបានទទួល បទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការរងទទួលផែន ការងារប្រឆាំងគ្រឿងញៀនខេត្តកណ្តាល ថាមានមុខសញ្ញាលួចផ្ញើសម្ភារៈសង្ស័យជាគ្រឿងញៀនតាមក្រុម ហ៊ុនមួយ។ ភ្លាមៗនោះ កម្លាំងជំនាញស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះទៅកាន់ទីតាំងនោះដោយ មានការសម្របសម្រួលពីភ្នាក់ងារក្រុមហ៊ុន រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗនៅកន្លែងកើត ហេតុឈ្មោះ ឆេន រតនា ភេទប្រុស អាយុ ៣៤ឆ្នាំ រួមទាំងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(Ice) ចំនួន ១ កញ្ចប់ធំទម្ងន់ ២៥.០៣ក្រាម និងទូរស័ព្ទដៃ ១គ្រឿង។ បន្ទាប់ពីឃាត់ខ្លួននិងសួរចម្លើយជនសង្ស័យឈ្មោះ ឆេន រតនា រួចមក កម្លាំងសមត្ថកិច្ចបានបន្តពន្លាតការ ស្រាវ ជ្រាវរហូតឈានទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ លឹម សំណាង ភេទប្រុស អាយុ ៣៨ឆ្នាំ នៅចំណុចភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ព្រមទាំងដក ...
Go to News Site