Nokorwat News
ខេត្តកំពង់ស្ពឺ÷មន្ត្រីកងរាជអាវុធខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ខែមីនាឆ្នាំ២០២៦នេះថា កម្លាំងកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងបានជាបន្តបន្ទាប់ ក្រោយពីពួកគេទាំងអស់នេះ បានធ្វើសកម្មភាពបង្ហោះម៉ូតូ នឹងបង្កភាពរញេរញ៉ៃរកវៃគេឯងតាមផ្លូវសាធារណះ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១:២០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦កន្លងមកនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីស្រាវជ្រាវ បង្ក្រាបទស្មើល បានបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពរោទិ៍ម៉ូតូបង្កឲ្យមានសំឡេងលឺខ្លាំងមុខបន្ទាយ នឹងបង្កភាពរញេរញ៉ៃរកវៃគេឯងតាមផ្លូវសាធារណះ នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។ ក្មេងទំនើងទី១.ឈ្មោះ ម៉េង ប៊ុនធី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅបច្ចុប្បន្នរស់នៅបន្ទប់ជួលស្ថិតក្នុងភូមិអង្គសេរី សង្កាត់ រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ និងទី២.ឈ្មោះ រ៉ុច សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅបច្ចុប្បន្នរស់នៅបន្ទប់ជួលស្ថិតក្នុងភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងបានរួមមាន:ម៉ូតូចំនួន០១គ្រឿង ...
Go to News Site