Nokorwat News
ភ្នំពេញ÷ ស្ត្រីម្នាក់បានរងរបួសខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនិងរងការខូចខាតទាំងសងខាងនៅចំណុចស្តុបណតប៊្រីត។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង 4ទៀបភ្លឺថ្ងៃទី 28 ខែមីនាឆ្នាំ 2026 នៅចំណុចស្តុប 2004 ផ្លូវណាត់ព្រីតស្ថិតក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតគេឃើញមានឃើញមានរថយន្តម៉ាកហាយឡែនឌឺ ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេចភ្នំពេញ 2U 9872 បើកក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវ២០០៤លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀតម៉ាកនីសាន់ ពណ៌ទឹកប្រាក់ពាក់ស្លាកភ្នំពេញ 2AM 0458 បើកបរក្នុងទិសដៅពីជើងទៅត្បូងព្រោះតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្នទើបបុកគ្នាពេញទំហឹងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសតែម្តងចំណែករថយន្តរងការខូចខាតទាំងសងខាង។ ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌសែនសុខដើម្បីចុះមកធ្វើការវាស់វែងនិងត្រួតពិនិត្យប៉ុន្តែដោយភាគីទាំង២ដោះស្រាយមិនត្រូវគ្នាទើបសមត្ថកិច្ចខណ្ឌបានទំនាក់ទំនងទៅផ្នែកចរាចរណ៍ក្រុងឲ្យមកយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំធ្វ់ការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ÷ចន្ទ លីហ្សា
Go to News Site