Nokorwat News
អាជ្ញាធរបានបញ្ជាក់ថា កីឡាករវាយកូនហ្គោលដ៏ល្បីល្បាញTiger Woods ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងបន្ទាប់ពីបានបុកគ្នាក្រឡាប់រថយន្តរបស់គាត់នៅរដ្ឋ Florida។ ការិយាល័យត្រួតពិនិត្យរបស់ Martin County Sheriff’s Office បានឲ្យដឹងថា ម្ចាស់ពានរង្វាន់ធំ 15 ដងរូបនេះ ក៏ត្រូវបានចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិ និងបដិសេធធ្វើតេស្តតាមច្បាប់ផងដែរ។ Tiger Woods អាយុ 50 ឆ្នាំ បានបើករថយន្ត Land Rover របស់ខ្លួនប៉ះនឹងឡានដឹកទំនិញមួយ ហើយរថយន្តបានក្រឡាប់នៅតំបន់ Jupiter Island កាលពីរសៀលថ្ងៃសុក្រ។ លោកអធិការប៉ូលិស John Budensiek បាននិយាយថា មិនសង្ស័យថាគាត់ស្ថិតក្រោមឥទ្ធិពលស្រាទេ ប៉ុន្តែអាចជាសារធាតុផ្សេងមិនស្គាល់។ ក្រោយគ្រោះថ្នាក់ គាត់ត្រូវបានបង្ខំឲ្យចេញពីរថយន្តតាមទ្វារអ្នកដំណើរ ហើយបានឆ្លងកាត់តេស្តដង្ហើម (breathalyser) ដោយលទ្ធផល 0.00 ប៉ុន្តែបានបដិសេធធ្វើតេស្តទឹកនោម។ មិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះឡើយ។ អាជ្ញាធរបាននិយាយថា គ្រោះថ្នាក់កើតឡើងនៅពេល Tiger Woods ព្យាយាមបើកវ៉ារថយន្តដឹកម៉ាស៊ីនសម្អាត ក្នុងល្បឿនលឿន។ អ្នកស៊ើបអង្កេតបានរកឃើញសញ្ញាថាគាត់អាចមានការប៉ះពាល់ពីសារធាតុណាមួយ។ លោកអធិការបានបញ្ជាក់ថា គាត់សហការល្អ ប៉ុន្តែព្យាយាមមិនឲ្យមានភស្តុតាងដើម្បីចោទលើខ្លួន ហើយមានសិទ្ធិបដិសេធការធ្វើតេស្ត។ ទោះយ៉ាងណា ...
Go to News Site