បុរសម្នាក់បេីករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យងការខូចខាត
Nokorwat News

បុរសម្នាក់បេីករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យងការខូចខាត

ភ្នំពេញ៖​ បុរសម្នាក់​បេីក​រថយន្ដ​ BYD លឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតមួយផ្ទាំងចំណែក​ឯ​រថយន្ត​រងការខូចខាត​ផ្នែក​ខាង​ឆ្វេង​យ៉ាង​ដំណំ​ ។ ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​៣:១០នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៩​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​តាមបណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ កែង​ផ្លូវ​១៨២​​ សង្កាត់​បឹង​ប្រលិត​​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​ ។  តាមប្រភពពត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាក​BYD ពណ៌ស​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2CJ-4424  ក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុស្រាប់តែ​រ៉េ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​បណ្ដាល​ឲ្យ​ខ្ទាត​ចេញ​ជួរ​ចំនួន​មួយ​ផ្ទាំង​ចំណែករថយន្តទៅមុខលែងរួច។  ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វេី​ការ​វាស់​វែង​យក​រថយន្ដ​ ទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕ដោយ៖សុខាសែនជ័យ

Go to News Site