Nokorwat News
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចុះអត្រាពន្ធគយ និង អត្រាអាករនាំចេញ លើមុខ ទំនិញមួយចំនួនរួមមាន ឧបករណ៍អគ្គិសនី, ប្រព័ន្ធសូឡា រថយន្តអគ្គិសនី ជាដើម។ បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ក៏ដូចជាធុរជន ពាក់ព័ន្ធជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ស្តីពីការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួនដូចខាងក្រោម៖ ១- បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយ អគ្គិសនី និងចង្កៀងសូឡា ចំនួន ០៩ បន្ទាត់ពន្ធ ២- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពល សូឡា, អាគុយលីចូម(អាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, ...
Go to News Site