Nokorwat News
ខេត្តកណ្តាល៖ អាណាព្យាបាលពិតជាមានការក្ដុកក្ដួល និងរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយពីឃើញវីដេអូសកម្មភាពសិស្សប្រុសម្នាក់បានប្រើអំពើហិង្សាដោយចាប់បោចសក់សិស្សស្រីបោកទៅនឹងឥដ្ឋការ៉ូឡាយ៉ាងសាហាវដល់ក្នុងសាលារៀន ដែលបណ្ដាលឲ្យរងរបួសបែកក្បាល និងវៀចខ្ទង់ច្រមុះ។ ករណីហិង្សាដោយចេតនានេះបានកើតឡើងកាលពីម៉ោង ១២និង៥០នាទី ថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណអនុវិទ្យាល័យវឌ្ឍនៈឈូងលាភ ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សួស្តី អជិតា ភេទ ស្រី អាយុ ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ ដែលទទួលរងរបួសស្នាមបែកក្បាលខាងក្រៅ មានឈាមកក និងវៀចខ្ទង់ច្រមុះ។ ចំណែកជនបង្កឈ្មោះ អឿន ម៉េងហួរ ភេទ ប្រុស, អាយុ ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យជាមួយគ្នា។ អ្នកទាំងពីរមានទីលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅទិញទឹកផ្លែឈើជាមួយមិត្តភក្តិ ហើយពេលដើរកាត់មុខជនសង្ស័យដែលកំពុងឈរនៅមុខថ្នាក់ ជនសង្ស័យក៏បានសម្លក់មកលើជនរងគ្រោះក្នុងន័យឌឺដង។ ពេលនោះ ជនរងគ្រោះបានមើលទៅវិញធម្មតា ស្រាប់តែជនសង្ស័យស្រែកសម្លុតថា «ហ្អែងមើលអី?» ហើយមិត្តភក្តិជនរងគ្រោះក៏តបវិញថា «បើយើងសម្លក់គេ គេនឹងសម្លក់យើងវិញបានដែរ»។ ...
Go to News Site