Nokorwat News
ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Daikin និងពិភាក្សាការពង្រីកកិច្ចសហការលើស្តង់ដាឧស្សាហកម្ម ទាក់ទងនឹងប្រសិទ្ធភាពថាមពល ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យប្រព័ន្ធខ្យល់-ក្តៅ-ត្រជាក់ (HVAC) ។ លោករដ្ឋមន្ត្រី បានកោតសរសើរក្រុមហ៊ុន Daikin ដែលបានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងវិស័យ HVAC សម្រាប់បុគ្គលិកកម្ពុជា ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្សគឺជាកត្តាសំខាន់សម្រាប់កំណើនឧស្សាហកម្មរបស់កម្ពុជា។ ក្រុមហ៊ុន Daikin ក៏បានបង្ហាញទំទុកចិត្តលើកម្ពុជា ថាជាទីផ្សារសំខាន់សម្រាប់អនាគត និងបានប្តេជ្ញា អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី HVAC ក្នុងស្រុក តាមរយៈការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍជំនាញ បន្ថែមលើការផ្គត់ផ្គង់ផលិតផលដល់ទីផ្សារកម្ពុជា។ លោករដ្ឋមន្ត្រីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការពង្រឹងស្តង់ដាបច្ចេកទេស ដើម្បីកសាងទំនុកចិត្តលើទីផ្សារ ដោយគ្រោងពង្រីកសមត្ថភាពពិសោធន៍អេឡិចត្រូនិក នៃមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើតេស្តគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពថាមពលនៃផលិតផលអេឡិចត្រូនិកនៅកម្ពុជា។ ក្រុមហ៊ុន Daikin បានជម្រាបជូនពីផែនការនាំយកបច្ចេកវិទ្យា Inverter ទំនើបមកកម្ពុជា ដើម្បីគាំទ្រប្រសិទ្ធភាពថាមពល គោលដៅអព្យាក្រឹតភាពកាបូន និងការកាត់បន្ថយចំណាយអគ្គិសនីសម្រាប់អ្នកប្រើប្រាស់។ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ...
Go to News Site