Nokorwat News
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ និងលោកឧត្តម សេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ឃាត់ខ្លួនជន សង្ស័យម្នាក់ ត្រង់ចំណុចភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីលួច (កាច់សោរកម៉ូតូ) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចម្ដុំវត្តគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្មោះ យឺន រក្សា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូត ម៉ូតូចំនួន១គ្រឿង ម៉ាក Honda Wave ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ គ្មានស្លាកលេខ (បានប្រគល់ជូនជនរងគ្រោះ)។ បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
Go to News Site