Collector
រន្ធត់រថយន្តដឹកទឹកសុទ្ធ «វីតាល់» បើកបុកបុរសម្នាក់ពីក្រោយស្លាប់នៅក្រុងតាខ្មៅ | Collector
រន្ធត់រថយន្តដឹកទឹកសុទ្ធ «វីតាល់» បើកបុកបុរសម្នាក់ពីក្រោយស្លាប់នៅក្រុងតាខ្មៅ
Nokorwat News

រន្ធត់រថយន្តដឹកទឹកសុទ្ធ «វីតាល់» បើកបុកបុរសម្នាក់ពីក្រោយស្លាប់នៅក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយរថយន្តទឹកសុទ្ធររបស់ក្រុមហ៊ុន«វីតាល់»បុកពីក្រោយពេញទំហឹងបណ្តាលអោយខ្ទាតផ្លោងជាច្រើនម៉ែត្រតៃកុងបើកទ្វារត់គេចខ្លួនបាត់ស្រមោល ចំណែកក្តីសោកសៅបានធ្លាក់មកលើគ្រួសារសាច់ញាតិស្រែកយំទ្រហឹងពេញផ្ទះ។ យោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថាកើតហេតុថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦វេលាម៉ោង ១២៖ ២៥ នាទី កន្លែងកើតហេតុនៅត្រង់ចំណុចភ្លើងស្តុបK11 លើផ្លូវជាតិលេខលេខ២១ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ដំណើររឿងហេតុ៖នៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ប្រភេទដឹកទំនិញធុនធំ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-2651 អ្នកបើកបរមិនទានស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ បើកបរតាមបណ្ដោយផ្លូវជាតិលេខ២១ មានទិសដៅពីជើង ទៅ ត្បូង លុះដល់ចំណុចកើតហេតុក៏បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CD-6570 អ្នក បើកមានឈ្មោះ ជួន សុខហៀង ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ) ម៉ូតូបើកបរមានទិសដៅពីជើង ...

Go to News Site