Collector
សម្តេចធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលជលផល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ពង្រឹងការទប់ស្កាត់រាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់នៅរដូវត្រីពង | Collector
សម្តេចធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលជលផល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ពង្រឹងការទប់ស្កាត់រាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់នៅរដូវត្រីពង
Cambodia Express

សម្តេចធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលជលផល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ពង្រឹងការទប់ស្កាត់រាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់នៅរដូវត្រីពង

សម្តេចធិបតី បានណែនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលជលផល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ត្រូវពង្រឹងការទប់ស្កាត់រាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់នៅរដូវត្រីពង ស្របតាមគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីអភិរក្សធនធានធម្មជាតិនិងជលផល។ ទន្ទឹមនេះ ក៏ត្រូវពង្រឹងការផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដើម្បីប្រជានេសាទចូលរួមចំណែកក្នុងការអភិរក្សធនធានធម្មជាតិដ៏សំខាន់សម្រាប់ទៅអនាគត។ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចធិបតី ក៏បានណែនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលរាជធានី ខេត្ត កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់និងត្រូវធ្វើឱ្យដូចភ្លៀងរលឹមដោយចាត់វិធានការឱ្យបានតឹងរឹង ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ។ សម្តេចធិបតី ក៏បានណែនាំ ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវជំរុញនិងដាក់ចេញនូវវិធានការបច្ចេកទេស និងវិធានការអប់រំស៊ីជម្រៅដើម្បីទប់ស្កាត់នូវការធ្លាក់ចុះសីលធម៌សង្គម ពិសេសអ្នកផលិតមាតិកាអនាធិបតេយ្យលើបណ្តាញសង្គម ព្រមទាំងផ្សព្វផ្សាយបំផុសឱ្យប្រជាពលរដ្ឋចូលរួមសហការ និងរាយការណ៍ដើម្បីគ្រប់គ្រងដោះស្រាយបញ្ហាប្រឈមទាំងអស់នេះឱ្យមានប្រសិទ្ធភាព។ សម្តេចធិបតី បានណែនាំ ក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា។ ទន្ទឹមនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ […]

Go to News Site