Kampuchea Thmey Daily
ជាប្រតិកម្មថ្មីទៀត ចំពោះបញ្ហានៅអ៊ីរ៉ង់ ប្រទេសចិន បានចេញមុខប្រកាសថា សង្គ្រាមនេះ មិនគួរកើតឡើងបានសោះ។ នេះបើតាមការផ្សាយរបស់គេហទំព័រ Breaking the news.net។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ថា អាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ សុទ្ធតែនៅម្ខាងម្នាក់។ ការផ្ទុះឡើងនូវសង្គ្រាមនេះ ពិតជាទង្វើមិនសមហេតុផល ទាល់តែសោះ។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី បានបញ្ជាក់ពីជំហររបស់ទីក្រុងប៉េកាំង ក្នុងការដើរតួនាទីស្ថាបនា ដើម្បីឈានទៅសម្រេចបាន នូវសន្តិភាពយូរអង្វែង តាមរយៈមធ្យោបាយការទូត។ ទន្ទឹមនោះ ក្រសួងសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិ ត្រូវតែចាត់វិធានការឲ្យបានឆាប់រហ័ស ដើម្បីស្តារ ការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រប្រកបដោយសុវត្ថិភាពឡើងវិញ និងធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មសកល មានស្ថិរភាព ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។ កាលពីសប្តាហ៍មុន ក្រសួងការបរទេសចិន ក៏ជំរុញឲ្យមានការបើកច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់ឡើងវិញ ផងដែរ។ ដោយមិននិយាយចំឈ្មោះ Hormuz, ក្រសួងចេញសេចក្ដីថ្លែងការណ៍ថា៖ «ផ្លូវដឹកជញ្ជូន គួរតែបើកឡើងវិញឲ្យបានឆាប់បំផុត ដើម្បីឆ្លើយតប ទៅនឹងការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងរួមគ្នារក្សាស្ថិរភាព ក៏ដូចជាលំហូរដ៏រលូន នៃខ្សែសង្វាក់ផ្គត់ផ្គង់សកល»។ សូមជម្រាបជាថ្មី សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ដៃគ្នា ធ្វើសង្គ្រាមទ្រង់ទ្រាយធំលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។ ពេលនោះ កងទ័ពអាកាសអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងគំហុក ទៅលើទីតាំងយោធា និងអគាររដ្ឋាភិបាលសំខាន់ៗជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់។ អាមេរិក អះអាងថា ការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាគោលដៅធំបំផុត ដែលនាំឲ្យខ្លួនសម្រេច បើកប្រតិបត្តិការយោធានេះ។ អាមេរិក និងអ៊ីស្រាអែល ចោទថា ទីក្រុងតេហេរ៉ង់ បាននិងកំពុងជំរុញដំណើរការ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ […] The post ចិន ថា សង្គ្រាមអ៊ីរ៉ង់ មិនគួរកើតឡើងសោះ appeared first on Kampuchea Thmey Daily .
Go to News Site