Collector
Giriş Yap
យុវជនបង្ហោះម៉ូតូ ៣នាក់ ត្រូវនគរបាលស្រុកដំណាក់ចង្អើរ ឃាត់ខ្លួនមកអប់រំណែនាំ និងហៅអាណាព្យាបាលមកធានា | Collector
យុវជនបង្ហោះម៉ូតូ ៣នាក់ ត្រូវនគរបាលស្រុកដំណាក់ចង្អើរ ឃាត់ខ្លួនមកអប់រំណែនាំ និងហៅអាណាព្យាបាលមកធានា

យុវជនបង្ហោះម៉ូតូ ៣នាក់ ត្រូវនគរបាលស្រុកដំណាក់ចង្អើរ ឃាត់ខ្លួនមកអប់រំណែនាំ និងហៅអាណាព្យាបាលមកធានា

ខេត្តកែប÷ក្រុមយុវជនឈាមរាវដែលតែងតែធ្វើ សកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមដងផ្លូវ ចុងក្រោយនៅតែរត់មិនរួចពីសំណាញ់ច្បាប់។ ជាក់ស្តែង យុវជនជើងខ្លាំងចំនួន ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ធ្វើការស្រាវជ្រាវ និងនាំខ្លួនមកធ្វើការអប់រំណែនាំ។ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ​ប្រតិបត្តិការបង្រ្កាបក្រុមយុវជនបង្ហោះម៉ូតូខាងលើនេះ គឺធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារ័ត្ន ស្នងការនគរបាលខេត្តកែប ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ​ក្រោយការឃាត់ខ្លួន និងយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអវិជ្ជមានទាំងនេះ។ ទន្ទឹមនឹងនោះ សមត្ថកិច្ចក៏បានទាក់ទងទៅកាន់អាណាព្យាបាលរបស់យុវជនទាំង ៣នាក់ ឱ្យមកជួបផ្ទាល់ ដើម្បីធ្វើការធានាយកទៅអប់រំ និងទូន្មានប្រដៅបន្តនៅតាមផ្ទះរៀងៗខ្លួន។ ​អាជ្ញាធរ និងសមត្ថកិច្ច ក៏បានអំពាវនាវដល់បងប្អូនជាមាតាបិតា ឬអាណាព្យាបាលទាំងអស់ សូមមេត្តាយក ចិត្តទុកដាក់តាមដាន និងគ្រប់សកម្មភាពកូនៗឱ្យបានដិតដល់ ជៀសវាងការប្រព្រឹត្តសកម្មភាពខុសច្បាប់ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃតាមដងផ្លូវ ដែលនាំឱ្យខូច ខាតទាំងទ្រព្យសម្បត្តិ និងប៉ះពាល់ដល់អាយុជីវិតបែបនេះ៕

Go to News Site