Nokorwat News
ភ្នំពេញ៖ គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារបានចុះ ត្រួតពិនិត្យទីតាំងដែលសង្ស័យចំនួន ៨៥ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន៤៦៩នាក់ (ស្រី ១៣៩នាក់) ក្នុងនោះអ្នកគ្មានលិខិតឆ្លងដែនមាន ១៨នាក់។ ក្នុងចំណោម ៨៥ទីតាំង នេះបានរកឃើញករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ១ករណីស្ថិតនៅបុរីអាម៉ូរីសែនសុខ ផ្ទះលេខ១៨បេ ផ្លូវលេខ០៣ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជន សង្ស័យចំនួន៦នាក់ (ស្រី ១នាក់) គ្មានលិខិតឆ្លងដែន ៥នាក់ ក្នុងនោះមានជនជាតិចិន៥នាក់និងជនជាតិមីយ៉ាន់ម៉ា ១នាក់ (ស្រី) ព្រមទាំងដកហូត សម្ភាររួមមាន កុំព្យូទ័រ យួរដៃ ១គ្រឿង ទូរស័ព្ទ៥២គ្រឿង ធុងCPU ២គ្រឿង និងម៉ូនីទ័រ ២គ្រឿង។ នេះបើតាមការបញ្ជាក់ឱ្យដឹងលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ។ លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយ របស់លោក ឃួង ស្រេង ...
Go to News Site