Nokorwat News
ភ្នំពេញ ៖ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញជួបជាមួយ លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ លោក SonexayVannaxay ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានគូសរំលេចអំពីប្រវត្តិនៃចំណងមិត្តភាពដ៏យូរលុងជាង១ពាន់ឆ្នាំរវាងកម្ពុជា-ឡាវ ដែលជាប្រទេសភូមិផងជាប់របងជាមួយគ្នាហើយដែលតែងតែផ្តល់ការគាំទ្រគ្នា និងសហការគ្នាលើគ្រប់វិស័យទៅវិញទៅមកដូចបងប្អូន។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថាទំនាក់ទំនងដ៏រឹងមាំនេះ បានមកពីការពូនជ្រំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ចាប់តាំងពីជំនាន់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិតThongloun Sisoulith អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រហូតមកដល់ជំនាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Sonexay ...
Go to News Site