Nokorwat News
ទីក្រុងហ្សឺណែវ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ លោក Atle Hoie អគ្គលេខាធិការនៃសហព័ន្ធសហជីពសកល IndustriALL និងលោក Shoya Yoshida អគ្គលេខាធិការនៃសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ITUC-AP) ក្នុងអំឡុងពេលកិច្ចប្រជុំនៃសន្និសីទអន្តរជាតិខាងការងារលើកទី១១៤ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់កិច្ចសន្ទនាសង្គម សេរីភាពក្នុងការបង្កើតសមាគម និងការកសាងសមត្ថភាពសហជីព ក៏ដូចជាពិភាក្សាអំពីការពង្រឹងការអនុលោមភាព។ ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Atle Hoie លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើរចនាសម្ព័ន្ធត្រីភាគីដ៏រឹងមាំរបស់កម្ពុជា រួមមាន៖ គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងគណៈកម្មាធិការជាតិសុវត្ថិភាព និងសុខភាពការងារ ដែលជាគ្រឹះស្ថានបម្រើដល់កិច្ចសន្ទនាសង្គម។ លោកបានលើកឡើងពីកំណើននៃអង្គការវិជ្ជាជីវៈដែលបានចុះបញ្ជីនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃការរីកចម្រើននៃសេរីភាពអង្គការវិជ្ជាជីវៈ និងការចរចាជាសមូហភាពនៅកម្ពុជា។ លោក Atle Hoie បានស្វាគមន៍ចំពោះវឌ្ឍនភាពរបស់កម្ពុជាក្នុងការពង្រឹងយន្តការត្រីភាគី និងទំនាក់ទំនងវិជ្ជាជីវៈ ហើយលោកក៏បានបញ្ជាក់ពីឆន្ទៈរបស់ IndustriALL ក្នុងការបន្តសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្ពុជា និងលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ...
Go to News Site