Nokorwat News
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវបន្ដចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាONLINE SCAMS ត្រូវតែធ្វើដោយមិនរាថយដាច់ខាត ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានស្នើបែបនេះ ខណៈ ឯកឧត្ដមកោះប្រជុំជាមួយស្នងការនគរបាលរាជធានីភ្នំពេញ.មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌ អធិការដ្ឋានខណ្ឌ ទាំង១៤ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីស្ដាប់របាយការណ៏ដែលបានអនុវត្ដកន្លងមកពីវឌ្ឍនភាពការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ បើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថា៖ ក្នុងកិច្ចប្រជុំនេះក្រោយពីស្តាប់របាយការណ៍វឌ្ឍនភាពនៃការងារ បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលរាយការណ៍ដោយលោកស្នងការរង តំណាងឯកឧត្តមស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចមកលោក អភិបាលបានអនុញ្ញាតឱ្យអភិ បាលខណ្ឌចូលរួមមតិយោបល់ ក៏ដូចជាការចែករំលែកបទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមនានា ក្នុងរង្វង់ប្រតិបត្តិការកន្លង ដើម្បីពិភាក្សារកដំណោះស្រាយធ្វើយ៉ាងណាឱ្យការងារបង្រ្កាបបទល្មើសនេះកាន់តែមានប្រសិទ្ធភាព និងឈានដល់ការបង្រ្កាបឱ្យអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ លោកស្រីអ្នកនាំពាក្យបន្តថា៖ ជាមួយគ្នានេះដែរ ...
Go to News Site