Nokorwat News
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពប្រើហិង្សានិងគំរាមកំហែងកាប់សម្លាប់អតីតប្អូនថ្លៃស្រី ព្រោះតែចង់ត្រូវរ៉ូវជាមួយអតីតប្រពន្ធហើយអតីតប្អូនថ្លៃស្រីរូបនោះរារាំងនិងហាមឃាត់មិនឲ្យជួបគ្នា។ ករណីហិង្សាដោយចេតនា និង គំរាមកាប់សម្លាប់ពីសំណាក់បងថ្លៃទៅលើអតីតប្អូនថ្លៃស្រីបានកើតឡើងកាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ភូមិព្រៃស្រោង ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកភ្នំស្រួចបាននិយាយដឹងថា នៅមុនពេលឃាត់ខ្លួនអតីតបងថ្លៃប្រើធ្វើហិង្សានិងគំរាមកាប់សម្លាប់អតីតប្អូនថ្លៃ គឺនៅម៉ោង១១យប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឈ្មោះ ខុន ម៉ម ភេទស្រី អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិព្រៃស្រោង ឃុំអូរ ស្រុកភ្នំស្រួច បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរ ទៅលើឈ្មោះ សួន ចាន់លាភ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិជាមួយគ្នា។ មុនពេលកើតហេតុឈ្មោះ ខុន ម៉ុត ភេទស្រី អាយុ៤២ឆ្នាំ(អតីតប្រពន្ធ) បានទៅសំរាកនៅផ្ទះឈ្មោះ ខុន ម៉ម ត្រូវជាប្អូនស្រីបង្កើត លុះដល់វេលាម៉ោង៩និង៣០នាទីយប់ មានឈ្មោះ សួន ចាន់លាភ បានទៅរករឿងឈ្មោះខុន ម៉ុត (អតីតត្រូវជាប្រពន្ធ លែងលះគ្នាចំនួន២ឆ្នាំ) ពេលនោះរូបខ្លួន(ជាអតីតប្អូនថ្លៃស្រី)បានដេញឈ្មោះ សួន ចាន់លាភឱ្យចេញពីផ្ទះ ហើយឈ្មោះខាងលើបានខឹង ហើយក៏បានច្របាច់ករូបខ្លួនរុញផ្ទប់ទៅនឹងសសរ ...
Go to News Site