Collector
Giriş Yap
ក្រុមហ៊ុនផលិតជី «ជុង ហេង» នៅខណ្ឌកំបូល ក្រោយជះក្លិនស្អុយប៉ះពាល់ប្រជាពលរដ្ឋ និងបំពុលបរិស្ថាន ត្រូវអាជ្ញាធរចុះផ្អាកដំណើរការជាបណ្តោះអាសន្ន | Collector
ក្រុមហ៊ុនផលិតជី «ជុង ហេង» នៅខណ្ឌកំបូល ក្រោយជះក្លិនស្អុយប៉ះពាល់ប្រជាពលរដ្ឋ និងបំពុលបរិស្ថាន ត្រូវអាជ្ញាធរចុះផ្អាកដំណើរការជាបណ្តោះអាសន្ន

ក្រុមហ៊ុនផលិតជី «ជុង ហេង» នៅខណ្ឌកំបូល ក្រោយជះក្លិនស្អុយប៉ះពាល់ប្រជាពលរដ្ឋ និងបំពុលបរិស្ថាន ត្រូវអាជ្ញាធរចុះផ្អាកដំណើរការជាបណ្តោះអាសន្ន

ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូល បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន រោងចក្រផលិតជីមួយកន្លែង ដែលបង្ហូរទឹកកខ្វក់បណ្ដាលឱ្យមានក្លិនស្អុយ និងជះសាយភាយប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ និងបរិស្ថាន។ ក្រោមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានចុះសហការរួមជាមួយមន្រ្តីជំនាញចុះពិនិត្យជាក់ស្តែង និងផ្អាកក្រុមហ៊ុន «ជុង ហេង ហ្វើថឹឡាយហ្សឺ ខូអិលធីឌី» ដែលប្រកបអាជីវកម្មផលិតជីកសិកម្ម ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល ជាបណ្តោះអាសន្ន។ បើតាមការបញ្ជាក់ពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាការផ្អាកនេះធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីប្រជាពលរដ្ឋថា សកម្មភាពរបស់ក្រុមហ៊ុនបានបង្កក្លិនស្អុយ និងផលប៉ះពាល់ដល់បរិស្ថាន ព្រមទាំងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងអាជីវកម្ម។ លោកអភិបាលខណ្ឌរូបនេះ បន្តថា «ការអនុវត្តច្បាប់ខាងលើនេះ ធ្វើឡើងកាលពីសប្តាហ៍មុនពោលគឺនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦»។ លោកអភិបាល បានបន្តថា បន្ទាប់ពីការពិនិត្យ និងវាយតម្លៃជាក់ស្តែង ក្រុមការងារបានដាក់ចេញវិធានការមួយចំនួន ដោយតម្រូវឱ្យម្ចាស់សិប្បកម្មផ្លាស់ប្តូរទីតាំងអាជីវកម្មទៅកាន់កន្លែងសមស្រប ដែលមិនបង្កផលប៉ះពាល់ដល់ សហគមន៍ ព្រមទាំងទប់ស្កាត់ការហូរសំណល់រាវចូលដីស្រែរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវបញ្ឈប់ការនាំចូលសំណល់សម្រាប់ធ្វើអាជីវកម្មជាបន្តទៀត ហើយត្រូវរៀបចំប្រមូល ...

Go to News Site