Collector
Giriş Yap
មុខសញ្ញាធ្លាប់ជាប់គុក ៣ដង ស្ពាយកាបូបលាក់កាំបិតប៉័ងតោនិងសាំងដើរក្បែរទីតាំងប្រារព្ធពិធី ត្រូវសមត្ថកិច្ចឆែកឆេរឃាត់ខ្លួន | Collector
មុខសញ្ញាធ្លាប់ជាប់គុក ៣ដង ស្ពាយកាបូបលាក់កាំបិតប៉័ងតោនិងសាំងដើរក្បែរទីតាំងប្រារព្ធពិធី ត្រូវសមត្ថកិច្ចឆែកឆេរឃាត់ខ្លួន

មុខសញ្ញាធ្លាប់ជាប់គុក ៣ដង ស្ពាយកាបូបលាក់កាំបិតប៉័ងតោនិងសាំងដើរក្បែរទីតាំងប្រារព្ធពិធី ត្រូវសមត្ថកិច្ចឆែកឆេរឃាត់ខ្លួន

ខេត្តកណ្តាល៖ បុរសម្នាក់ដែលជាមុខសញ្ញាធ្លាប់ជាប់ ពន្ធនាគារចំនួន ៣លើក និងមានសារធាតុញៀនក្នុងខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះប្រចាំការឆែកឆេរ និងឃាត់ខ្លួនភ្លាមៗ ក្រោយប្រទះឃើញជននេះស្ពាយកាបូបលាក់ទុកកាំបិតប៉័ងតោ កំប៉ុងហ្គាស និងសាំង ដើរនៅក្បែរទីតាំងប្រារព្ធពិធីសំណេះសំណាលរបស់ថ្នាក់ដឹក នាំ។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ៦ មិថុនា ២០២៦ វេលាម៉ោង ៦ និង៣០នាទី នៅតាម ផ្លូវ២១ មុខមន្ទីរបក្ស ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អឿន គឹមលាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន ព្រមទាំងធ្លាប់ជាប់ពន្ធនាគារចំនួន ៣លើកក្នុងករណីរក្សាទុកគ្រឿង ញៀន។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កាំបិតប៉័ងតោ ១,កំប៉ុងហ្គាស ៣,សាំងកន្លះលីត្រ និងកាបូបស្ពាយ ២ពណ៌ខ្មៅនិងខៀវ។ លោកអធិការបានបន្តថា មុនពេលឈានដល់ការឃាត់ ខ្លួន កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនិងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ...

Go to News Site