Nokorwat News
អន្តរជាតិ៖សារព័ត៌មាន AFP បារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាប្រទេសទាំង២ បានព្រមព្រៀងបោះបង់ចោលកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំងរួមគ្នា ដោយសារតែ ការខ្វែងគំនិតគ្នារវាងបណ្ដាក្រុមហ៊ុនពាក់ព័ន្ធ ដែលជាបរាជ័យចំពោះកិច្ចប្រឹងប្រែងរបស់អឺរ៉ុបក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ គម្រោងផលិតយន្ដហោះចម្បាំងមានតម្លៃរាប់ពាន់លានដុល្លារនេះបានជួបឧបសគ្គដោយសារតែការខ្វែងគំនិតគ្នារវាងក្រុមហ៊ុនពាក់ព័ន្ធ ដូចជាក្រុមហ៊ុន Dassault Aviation របស់បារាំង និងក្រុមហ៊ុន Airbus ដែលតំណាងឱ្យអាល្លឺម៉ង់ និងអេស្ប៉ាញ។ មន្ត្រីអាល្លឺម៉ង់ម្នាក់បានប្រាប់ AFP ថាអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានឈានដល់ការវាយតម្លៃរួមមួយថាបណ្ដាក្រុមហ៊ុនចូលរួមក្នុងគម្រោងនេះមិនអាចរួបរួមគ្នាដើម្បីផលិត ឬអភិវឌ្ឍយន្ដហោះចម្បាំងរួមគ្នាបាននោះទេ។ គម្រោងអភិវឌ្ឍយន្ដហោះចម្បាំងរួមគ្នា The Future Combat Air System ហៅកាត់ថា FCAS ត្រូវបានសម្ពោធកាលពីឆ្នាំ២០១៧ ក្នុងគោលបំណងជំនួសយន្ដហោះចម្បាំងបារាំង Rafale និងយន្ដហោះចម្បាំង Eurofighter ដែលប្រើប្រាស់ដោយអាល្លឺម៉ង់ និងអេស្ប៉ាញ។ កម្មវិធី FCAS ត្រូវបានគេមើលឃើញថាជាការធ្វើតេស្តដ៏សំខាន់មួយលើកិច្ចប្រឹងប្រែងរបស់ អឺរ៉ុបក្នុងការធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធលើវិស័យការពារជាតិ ក្នុងពេលដែលពួកគេកំពុងព្យាយាមបង្ហាញពីសាមគ្គីភាព នៅចំពោះមុខសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន ...
Go to News Site