Collector
Giriş Yap
ខេត្តព្រះសីហនុប្រកាសលទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចុះត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្តុំ ខេត្តព្រះសីហនុ | Collector
ខេត្តព្រះសីហនុប្រកាសលទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចុះត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្តុំ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុប្រកាសលទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចុះត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្តុំ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជនគ្រប់មជ្ឈដ្ឋាន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និង អង្គភាព ស្ថាប័នពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះ ត្រួតពិនិត្យនៅតាមទីតាំងកាស៊ីណូ និងទីតាំងមិនមែនកាស៊ីណូ ស្របតាមខ្លឹមសារអនុក្រឹត្យលេខ០៣ អនក្រ.បក និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ដើមខែមិថុនា ឆ្នាំ ២០២៦ នេះ ក្រុមការងារចម្រុះបានត្រួតពិនិត្យ ទីតាំងសរុបចំនួន១ ៣២១ទីតាំង ក្នុងនោះបានបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ១០៣ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន ៤៨ទីតាំង។ ជាលទ្ធផលចំពោះមនុស្ស សម្ភារ និងទីតាំងពាក់ព័ន្ធបទល្មើសខាងលើ ក្រុមការងារចម្រុះមានចំណាត់ការ ដូចខាងក្រោម៖ រកឃើញមនុស្សសរុប ៤ ៨៤១នាក់ (ជនជាតិខ្មែរ ...

Go to News Site