Collector
Giriş Yap
កម្ពុជាចូលរួមអបអរសាទរភាពជាដៃគូ ILO-កូរ៉េ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តអភិវឌ្ឍវិស័យការងារ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នាឱកាសសន្និសីទអន្ដរជាតិខាងការងារ លើកទី១១៤ | Collector
កម្ពុជាចូលរួមអបអរសាទរភាពជាដៃគូ ILO-កូរ៉េ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តអភិវឌ្ឍវិស័យការងារ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នាឱកាសសន្និសីទអន្ដរជាតិខាងការងារ លើកទី១១៤

កម្ពុជាចូលរួមអបអរសាទរភាពជាដៃគូ ILO-កូរ៉េ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តអភិវឌ្ឍវិស័យការងារ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នាឱកាសសន្និសីទអន្ដរជាតិខាងការងារ លើកទី១១៤

ទីក្រុងហ្សឺណែវ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្លូវការដែលរៀបចំដោយនាយកដ្ឋានភាពជាដៃគូនៃអង្គការ ILO ដើម្បីអបអរសាទរកម្មវិធីភាពជាដៃគូរវាងអង្គការ ILO-សាធារណរដ្ឋកូរ៉េ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងអំឡុងពេលដែលឯកឧត្តមដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ នាឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលបន្តរីកចម្រើនដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាពជាដៃគូនេះនាំមកនូវការអភិវឌ្ឍ និងផលជះវិជ្ជមានដល់វិស័យការងារនៅកម្ពុជា តាមរយៈការគាំទ្របច្ចេកទេសដល់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលបានរួមចំណែកដល់ការពង្រឹងក្របខណ្ឌគាំពារសង្គមរបស់កម្ពុជា និងការពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គមសម្រាប់បងប្អូនកម្មករនិយោជិត។ កិច្ចប្រឹងប្រែងទាំងនេះកំពុងជួយឱ្យកម្ពុជាខិតកាន់តែជិតទៅរកចក្ខុវិស័យនៃប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ភាពធន់ និងគោលការណ៍ «មិនទុកអ្នកណាម្នាក់ចោល» (Leaves No One Behind)។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីវឌ្ឍនភាពនៃភាពជាដៃគូលើផ្នែកសុវត្ថិភាព និងសុខភាពការងារ តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សមត្ថភាព និងការពង្រឹងកិច្ចសន្ទនាសង្គម ក៏ដូចជាការដោះស្រាយវិវាទការងារ និងការអធិការកិច្ចការងារ តាមរយៈគំនិតផ្តួចផ្តើមកាតាលីករសកល(GA) ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលបានក្លាយជាសសរស្តម្ភដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក ហេង សួរ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង ...

Go to News Site