Collector
Giriş Yap
កម្លាំងនគរបាលស្រុកពញាឮ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសកាប់ធាក់យកម៉ូតូនិងបទសមគំនិត | Collector
កម្លាំងនគរបាលស្រុកពញាឮ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសកាប់ធាក់យកម៉ូតូនិងបទសមគំនិត

កម្លាំងនគរបាលស្រុកពញាឮ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសកាប់ធាក់យកម៉ូតូនិងបទសមគំនិត

ខេត្តកណ្តាល៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសដោយ កាប់ធាក់យកម៉ូតូនិងបទសមគំនិត កាលថ្ងៃថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១ រំលងអធ្រាត្រ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ចាស់ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ភូមិទេពប្រណម្យ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។ ឃាត់ខ្លួនជនសង្ស័យចំនួ៤នាក់(ភេទប្រុស៣ នាក់)មានទីលំនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និង១នាក់ទៀត មានទីលំនៅសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ វត្ថុតាងចាប់យក៖ -កាបិតផ្គាក់ផ្លែដែក ចំនួន ១ -ខ្នងកង់មុខ និងកង់ក្រោយ ចំនួន ២ -ក្បាំងម៉ូតូខាងមុខ ចំនួន ២ និងផ្លាកក ចំនួន ១ -មួកសុវត្ថិភាព ចំនួន ១ -ដែកចង្អើរមុខ ចំនួន ១ -ដែកចង្អើរកណ្តាល ចំនួន ១ -ជ័រទូកម៉ូតូ ចំនួន ...

Go to News Site