RFI ខេមរភាសា
នៅក្នុងវេទិកាអនាគតអាស៊ានលើកទី៣ នាទីក្រុងហាណូយប្រទេសវៀតណាមក្នុងសប្តាហ៍នេះ មេដឹកនាំវៀតណាមដែលជាម្ចាស់ផ្ទះហាក់មិនបានលើកឡើងពីជម្លោះព្រំដែនកម្ពុជា និងថៃទេ។ តែមេដឹកនាំកម្ពុជា និងថៃបានជួបគ្នាដាច់ដោយឡែកពីគ្នាជាមួយមេដឹកនាំវៀតណាម។ មួយវិញទៀត ខ្លឹមសារនៃជំនួបក៏មិនត្រូវបានគេរំលេចឲ្យដឹងទេ ពិសេសទាក់ទងនឹងជម្លោះព្រំដែនខ្មែរ-ថៃ។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងអ្នកតាមដានសង្គមកម្ពុជាមើលឃើញថា វៀតណាមនិយាយស្តីតិចតួចពីជម្លោះព្រំដែនកម្ពុជា-ថៃ និងព្យាយាមរក្សាជំហរកណ្តាលដោយមិនចង់កាន់ជើងខាងណា។ ការណ៍នេះត្រូវបានអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងអ្នកតាមដានសង្គមកម្ពុជាយល់ថា ដោយសារតែវៀតណាមក៏ធ្លាប់ចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជាដែរនៅក្នុងអតីតកាល។ អ្វីទៅជាជំហរពិតរបស់វៀតណាមនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ?
Go to News Site