Nokorwat News
ភ្នំពេញ៖ បន្ទាប់ពីបានចុះសួរសុខទុក្ខកងកម្លាំងនៅសមរភូមិទិសថ្មដា,សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញអុជទៀន ធូប ផ្កាភ្ញី គោរពបូជាចំពោះវិញ្ញាណក្ខន្ធ ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ នៅបូជនីយដ្ឋាន ដែលស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា. នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ។ ក្នុងឱកាសដ៏មហាសក្ខីកម្មនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានប្រកាសបួងសួងយ៉ាងមុតមាំ សុំឱ្យបារមីទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ជួយតាមថែរក្សាការពារថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃកម្ពុជា ឱ្យទទួលបានជោគជ័យ ក្នុងការដោះ ស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ...
Go to News Site