Cambodia Express
ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានកំពុងខិតខំស្តារប្រឡាយនិងអណ្តូងលូនៅក្នុងមូលដ្ឋានរបស់ខ្លួនជាងកន្លះឆ្នាំមកហើយ «តាំងពីខែមករាមក»ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងរដូវវស្សានេះ។ ការងារនេះក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំង ការ ឧបត្ថម្ភ គាំទ្រ ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា។នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃទី៣ ខែមិថុនានេះ។លោកស្រីបានបន្តថា៖ តាំងពីរដូវប្រាំងមកដល់ពេលនេះ ក្រោម ការ ជួយ ឧបត្ថម្ភ គាំទ្រ ពី ឯកឧត្តម អភិបាល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានស្តារប្រឡាយ និងអណ្តូងលូជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ក្នុងនោះរួមមាន៖ បានស្តារប្រឡាយទួលពង្រ ជាប់ព្រំទល់ខណ្ឌដង្កោ បានប្រវែង ៧៥២ម៉ែត្រ ,ស្ដារប្រឡាយអមផ្លូវជាតិលេខ៣ បានប្រវែង ៤៦០ម៉ែត្រ ,ស្ដារប្រឡាយមេ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ចោមចៅទី១ ប្រវែង៦១៧ ម៉ែត្រ ,ស្តាប្រទ្បាយទួលពង្រទី១ បានប្រវែង១៥០០ម៉ែត្រ ,ស្តាប្រទ្បាយនៅភូមិត្រពាំងជ្រៃ ភូមិព្រៃសាលា ភូមិចំការឪទ្បឹក២ សង្កាត់កាកាបទី២ […]
Go to News Site