Collector
ឥណ្ឌូណេស៊ី​​គ្រោងអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យខ្នាតយក្ស​ ដោយចំណាយ​ ៧១ ប៊ីលានដុល្លារ​ | Collector
ឥណ្ឌូណេស៊ី​​គ្រោងអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យខ្នាតយក្ស​ ដោយចំណាយ​ ៧១ ប៊ីលានដុល្លារ​
Kampuchea Thmey Daily

ឥណ្ឌូណេស៊ី​​គ្រោងអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យខ្នាតយក្ស​ ដោយចំណាយ​ ៧១ ប៊ីលានដុល្លារ​

​ឥណ្ឌូណេស៊ីកំពុងរៀបចំ​គម្រោង​អភិវឌ្ឍ​ថាមពលពន្លឺព្រះអាទិត្យធំជាងគេបំផុតមួយរបស់ពិភពលោក ​​ជាមួយនឹង​អនុភាពផលិតថាមពល ១០០ ជីហ្គាវ៉ាត់ (GW) ​ក្រោមថវិកាវិនិយោគរហូតដល់ទៅ ៧១,៣ ប៊ីលានដុល្លារ ​ចំពេលដែលប្រទេសនេះ​កំពុងស្វែងរកការពន្លឿនការផ្លាស់ប្តូរថាមពល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ នេះបើតាមការចុះផ្សាយរបស់បន្តរបស់ភ្នាក់ងារព័ត៌មាន VNA។ ក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ីបាននិយាយថា ខ្លួនបានសម្របសម្រួលជាមួយក្រសួងកិច្ចការកសិកម្ម និងរៀបចំដីធ្លី ដើម្បីរៀបចំដីប្រហែល ២៤ ០០០ ​ហិកតា នៅលើកោះជ្វាសម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យទ្រង់ទ្រាយ​យក្ស។ ក្រសួងបន្តថា​ អាជ្ញាធរឥណ្ឌូណេស៊ី​បានបញ្ចប់ការវាយតម្លៃដីធ្លី និងបានកំណត់តំបន់​សម្រាប់​គម្រោង​ ហើយ​នៅដំណាក់កាលដំបូង រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់គម្រោង​ដែលមានសមត្ថភាពផលិតថាមពលរួមគ្នា ១៧ GW។ ក្នុងពេលជាមួយគ្នានោះ ​ឥណ្ឌូណេស៊ីក៏​មានគម្រោងអភិវឌ្ឍប្រព័ន្ធស្តុកទុកថាមពលថ្ម (BESS) ដែលមានសមត្ថភាពសរុបប្រហែល ៣៣ GW ផងដែរ​ ដើម្បីធានាបាននូវស្ថេរភាពបណ្តាញអគ្គិសនី ខណៈ​ចំណែកនៃថាមពលកកើតឡើងវិញ​ក្នុងល្បាយថាមពលជាតិ បន្តកើនឡើង។ គួរគូសបញ្ជាក់ថា គម្រោងថាមពលពន្លឺថាមពលយក្សរបស់ឥណ្ឌូណេស៊ី គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រផ្លាស់ប្តូរថាមពលដ៏ទូលំទូលាយរបស់ប្រទេស​។ កន្លងមក លោក​ប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ បាន​​កំណត់​គោលដៅ​អភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យចំនួន ១០០ GW ​ចន្លោះ​ឆ្នាំ ២០២៦​ និង ២០២៨។ អ្នកសង្កេតការណ៍បានពិពណ៌នាអំពីគោលដៅនេះថាមានមហិច្ឆតាខ្ពស់ ដោយកត់សម្គាល់ថា​ គម្រោង​ថាមពលពន្លឺព្រះអាទិត្យដែលបានដំណើររួចហើយរបស់ឥណ្ឌូណេស៊ី […] The post ឥណ្ឌូណេស៊ី​​គ្រោងអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យខ្នាតយក្ស​ ដោយចំណាយ​ ៧១ ប៊ីលានដុល្លារ​ appeared first on Kampuchea Thmey Daily .

Go to News Site