​ទាហានអាមេរិក​ជាង​៣០០​​រងរបួស​ រួម​ទាំំង​១២​នាក់​​​​ថ្មី​នៅមូលដ្ឋានទ័ពអាកាស​នៅ​​អារ៉ាប៊ីសាអូឌីត​ | Collector
​ទាហានអាមេរិក​ជាង​៣០០​​រងរបួស​ រួម​ទាំំង​១២​នាក់​​​​ថ្មី​នៅមូលដ្ឋានទ័ពអាកាស​នៅ​​អារ៉ាប៊ីសាអូឌីត​
Kampuchea Thmey Daily

​ទាហានអាមេរិក​ជាង​៣០០​​រងរបួស​ រួម​ទាំំង​១២​នាក់​​​​ថ្មី​នៅមូលដ្ឋានទ័ពអាកាស​នៅ​​អារ៉ាប៊ីសាអូឌីត​

​ទាហានអាមេរិកចំនួន១២នាក់បានរងរបួស ក្នុងនោះពីរនាក់រងរបួសធ្ងន់ធ្ងរ នៅក្នុងការវាយប្រហាររបស់យោធាអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាស Prince ​Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាម​​​ការ​ចេញផ្សាយ​របស់​​​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ​ដែល​ដកស្រង់​មន្ត្រីអាមេរិកម្នាក់។ ​​ការ​ចេញ​ផ្សាយ​ព័ត៌មាន​ទាន់ហេតុ​​ការណ៍​របស់​រ៉យទ័រ មិនបាន​លម្អិត​​អំពី​​កកម្រិត​នៃ​ការខូចខាត​​លើ​មូលដ្ឋានទ័ព​អាកាស​​ដែលរង​កា​រវាយប្រហារ​នោះទេ​ និង​ ថា​តើ​ការ​វាយប្រហារ​នោះ​​រងគ្រោះ​ដោយសារ​​តែ​ការ​បាញ់ផ្លោង​មីស៊ីល​ ឬ​ក៏​​យន្តហោះ​គ្មាន​មនុស្ស​បើក​ (ដ្រូន)​ នោះដែរ​។ ​ប៉ុន្តែ​តាមការ​ចេញផ្សាយដោយ The Wall Street Journal មន្ត្រី​បាន​និយាយ​ថា ការ​វាយប្រហារ​នេះ​ក៏​ពាក់ព័ន្ធ​នឹង​យន្តហោះ​គ្មាន​មនុស្ស​បើក​ (ដ្រូន)​។ ការ​វាយប្រហារ​នេះ​កើតឡើង​ក្នុង​ពេល​មាន​ការ​កើនឡើង​ជម្លោះ​​នៅ​​ក្នុង​តំបន់​កាន់តែ​រីករាលដាល​ខ្លាំង​ ដោយ​បញ្ជាការ​កណ្តាល​សហរដ្ឋអាមេរិក (US Central Command​) បាន​រាយការណ៍​ថា កងទ័ព​អាមេរិក​ជាង ​៣០០នាក់​បាន​រងរបួស​បន្ទាប់​ពី​សង្គ្រាម​រយៈពេល​បួន​សប្តាហ៍​ជាមួយ​អ៊ីរ៉ង់។ តាម​ការ​ចុះផ្សាយរបស់ TRT World លោក Marco Rubio រដ្ឋមន្ត្រី​ការបរទេស​បាន​និយាយ​ថា សង្គ្រាម​អាច​បន្ត​រយៈពេល «ពីរ​ទៅ​បួន​សប្តាហ៍​ទៀត»​ ហើយ​ការ​រារាំង​អ៊ីរ៉ង់​ពី​ការ​ដាក់​ពន្ធ​លើ​កប៉ាល់​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz នឹង​ជា​បញ្ហា​ប្រឈម​សំខាន់​ក្រោយ​សង្គ្រាម។ លោក​បាន​ពិពណ៌នា​អំពី​សកម្មភាព​បែបនេះ​ថា «ខុសច្បាប់» និង «គ្រោះថ្នាក់​ដល់​ពិភពលោក»។ ដោយឡែក​ពី​គ្នា អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយប្រហារ​ជា​ទ្រង់ទ្រាយ​ធំ​លើ​អ៊ីរ៉ង់​​ ក្នុងពេលដែល​​អ៊ីរ៉ង់​កំពុង​​ត្រូវ​បានគេជឿថា ស្ថិតនៅ​លើ​ផ្លូវ​ទៅរក​ការចរចា​ជាមួយ​សហរដ្ឋអាមេរិក ដោយ​មាន​ប្រទេស​ប៉ាគីស្ថាន​ជាអ្នកសម្របសម្រួល​។ តាមសេចក្តីរាយការណ៍របស់​រ៉យទ័រ​ ​ចំនួនអ្នកស្លាប់ និងរបួសចុងក្រោយរបស់​ទាហានអាមេរិក​នេះ បន្ថែមទៅលើសមាជិកយោធាអាមេរិកជាង៣០០នាក់ […] The post ​ទាហានអាមេរិក​ជាង​៣០០​​រងរបួស​ រួម​ទាំំង​១២​នាក់​​​​ថ្មី​នៅមូលដ្ឋានទ័ពអាកាស​នៅ​​អារ៉ាប៊ីសាអូឌីត​ appeared first on Kampuchea Thmey Daily .

Go to News Site