Collector
លោក ដូណាល់ ត្រាំ ពន្យារ​ពេល​វាយប្រហារ​លើ​រោងចក្រ​ថាមពល​របស់​អ៊ីរ៉ង់ រហូត​ដល់​ថ្ងៃទី​៦ មេសា | Collector
លោក ដូណាល់ ត្រាំ ពន្យារ​ពេល​វាយប្រហារ​លើ​រោងចក្រ​ថាមពល​របស់​អ៊ីរ៉ង់ រហូត​ដល់​ថ្ងៃទី​៦ មេសា
The Cambodia Daily

លោក ដូណាល់ ត្រាំ ពន្យារ​ពេល​វាយប្រហារ​លើ​រោងចក្រ​ថាមពល​របស់​អ៊ីរ៉ង់ រហូត​ដល់​ថ្ងៃទី​៦ មេសា

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ ថា លោក​បាន​សម្រេច​ផ្អាក​ការ​វាយប្រហារ​លើ​រោងចក្រ​ថាមពល​របស់​អ៊ីរ៉ង់ រយៈពេល ១០​ថ្ងៃ​បន្ថែម​ទៀត គឺ​រហូត​ដល់​ថ្ងៃទី​៦ ខែ​មេសា ដោយ​អះអាង​ថា​កិច្ចចរចា​ជាមួយ​អ៊ីរ៉ង់ កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera សង្គ្រាម​ដែល​អូស​បន្លាយ​ពេល​ជិត ៤​សប្ដាហ៍​មក​នេះ បាន​រាលដាល​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា ដោយ​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ និង​កំពុង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ជាមួយ​តម្លៃ​ថាមពល​ឡើង​ថ្លៃ ដែល​កំពុង​បង្ក​ការ​ព្រួយបារម្ភ​ពី​ការ​កើន​ឡើង​អតិផរណា​ជា​សកល។ ជាមួយ​គ្នា​នេះ លោក ត្រាំ ក៏បាន​លើកឡើង​អំឡុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ឯ​សេតវិមាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាមេរិក​នឹង​បង្កើន​ការ​វាយប្រហារ​លើ​អ៊ីរ៉ង់ ប្រសិនបើ​ទីក្រុង​តេហេរ៉ង់ មិន​ព្រម​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម។ ក្រោយ​មក លោក ត្រាំ ក៏បាន​បង្ហោះ​សារ​មួយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Truth Social ដោយ​បាន​ប្រកាស​ពី​ការ​ផ្អាក​ការ​វាយប្រហារ​លើ​រោងចក្រ​ថាមពល​អ៊ីរ៉ង់ រយៈពេល ១០​ថ្ងៃ​បន្ថែម​ទៀត ពោល​រហូត​ដល់​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៦។ បើ​តាម​លោក ត្រាំ កិច្ចចរចា​ជាមួយ​អ៊ីរ៉ង់ កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ។ លោក ត្រាំ សង្ឃឹម​ថា​អ៊ីរ៉ង់ នឹង​ព្រម​តាម​សំណើ ១៥​ចំណុច​របស់​សហរដ្ឋ​អាមេរិក តែ​ភាគី​អ៊ីរ៉ង់ នៅតែ​អះអាង​ថា​មិន​បាន​ចូលរួម​ក្នុង​កិច្ចចរចា​ជាមួយ​អាមេរិក​នោះ​ទេ […] The post លោក ដូណាល់ ត្រាំ ពន្យារ​ពេល​វាយប្រហារ​លើ​រោងចក្រ​ថាមពល​របស់​អ៊ីរ៉ង់ រហូត​ដល់​ថ្ងៃទី​៦ មេសា appeared first on The Cambodia Daily Khmer .

Go to News Site