Collector
អ្នក​ឃ្លាំមើល​រិះគន់​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​បន្ត​ប្រើ​ទំនិញ​ថៃ ខណៈ​ពលរដ្ឋ​កំពុង​នាំគ្នា​ពហិការ | Collector
អ្នក​ឃ្លាំមើល​រិះគន់​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​បន្ត​ប្រើ​ទំនិញ​ថៃ ខណៈ​ពលរដ្ឋ​កំពុង​នាំគ្នា​ពហិការ
The Cambodia Daily

អ្នក​ឃ្លាំមើល​រិះគន់​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​បន្ត​ប្រើ​ទំនិញ​ថៃ ខណៈ​ពលរដ្ឋ​កំពុង​នាំគ្នា​ពហិការ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ថា​ក្នុង​ពេល​ដែល​ពលរដ្ឋ​ប្រកាស​ធ្វើ​ពហិការ​ឈប់​ប្រើ​ទំនិញ​ថៃ ប៉ុន្តែ​រដ្ឋ​បែរជា​បើក​ដៃ​ឱ្យ​មន្ត្រី និង​ឈ្មួញ​នាំចូល​ទំនិញ​ថៃ ទៅវិញ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច បណ្ឌិត ជ័យ តិច លើកឡើង​ក្នុង​វីដេអូ​ឡាយ​តាមរយៈ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា ការ​ដែល​មន្ត្រី​រដ្ឋ​ធំៗ​នៅតែ​បន្ត​ប្រើប្រាស់​ទំនិញ​ថៃ ក្នុង​ពេល​ដែល​ពលរដ្ឋ​នាំគ្នា​ពហិការ​បែប​នេះ គឺជា​សញ្ញា​បង្ហាញ​ពី​ការ​មិន​សាមគ្គីភាព​រវាង​រដ្ឋ និង​រាស្ត្រ។ អ្នក​ឃ្លាំមើល​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​មិនមែន​មិន​ដឹង​ពី​ទំនិញ​ណា​ដែល​រដ្ឋាភិបាល​ហាមឃាត់ និង​ទំនិញ​ណា​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​នាំចូល​នោះ​ទេ ប៉ុន្តែ​រដ្ឋ និង​រាស្ត្រ គួរ​មាន​ជំហរ​សាមគ្គី​ជា​ធ្លុង​មួយ បង្ហាញ​ពី​ការ​ធ្វើ​ពហិការ​ផលិតផល​របស់​សត្រូវ​ឈ្លានពាន​ទឹកដី​ខ្លួន មិនមែន​រដ្ឋ​ទៅ​ផ្សេង រាស្ត្រ​ទៅ​ផ្សេង​នោះ​ទេ។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​មេគយ​កម្ពុជា ដែល​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពហិការ​ទំនិញ​ថៃ ដែល​ត្រូវ​អ្នក​លេង​បណ្ដាញ​សង្គម​ចែកចាយ​ឡើងវិញ បន្ទាប់ពី​មាន​ការ​រិះគន់​អភិបាល​ខេត្ត​ស្ទឹងត្រែង ជុំវិញ​ការ​បើក​ឱ្យ​មាន​ការ​នាំចូល​ទំនិញ​ថៃ កាលពី​ពេល​ថ្មីៗ​នេះ។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ចែកចាយ​ឡើងវិញ​នូវ​ការ​បកស្រាយ​ចម្ងល់​ពលរដ្ឋ​ជុំវិញ​ការ​ពហិការ​ផលិតផល​ថៃ ដែល​នៅតែ​មាន​ការ​នាំចូល​កម្ពុជា​ពី​សំណាក់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម ដែល​បាន​ធ្វើឡើង​ក្នុង​វេទិកា​គយ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ កន្លង​ទៅ។ លោក គុណ ញឹម ពន្យល់​ថា ការ​អនុញ្ញាត​ឱ្យ​ទំនិញ​ថៃ បន្ត​នាំចូល​មក​កម្ពុជា គឺ​អគ្គនាយកដ្ឋាន​គយ អនុវត្ត​ទៅ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​នាម​ជា​ស្ថាប័ន​របស់​រដ្ឋ ដោយ​មិន​ធ្វើ​ទៅ​តាម​អារម្មណ៍​ដូច​មតិ​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឡើយ ព្រោះ​កម្ពុជា […] The post អ្នក​ឃ្លាំមើល​រិះគន់​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​បន្ត​ប្រើ​ទំនិញ​ថៃ ខណៈ​ពលរដ្ឋ​កំពុង​នាំគ្នា​ពហិការ appeared first on The Cambodia Daily Khmer .

Go to News Site