លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត) | Collector
លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
Nokorwat News

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ : នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម : ១- ដើម្បីសុខដុនីយកម្មនៅលើពិភពលោក លុះត្រាតែបណ្តាប្រទេសជាពិសេសមហាអំណាចត្រូវគោរពច្បាប់អន្តរជាតិ។ ២- បើមហាអំណាចនាំអាទិមិនគោរពច្បាប់ ពិភពលោកនឹងបាត់បង់សណ្តាប់ធ្នាប់? ៣- បើពិភពលោកបាត់បង់សណ្តាប់ធ្នាប់ អំពើអនាធិបតេយ្យនឹងកើតមានឡើងក្នុងពិភពលោក? ៤- ប្រទេសធំនិងខ្លាំងនឹងរំលោភឈ្លានពានប្រទេសខ្សោយតូចតាច សង្គ្រាមនឹងកើតមានឡើងរវាងប្រទេសនិងប្រទេស ។ ៥- ដើម្បីជៀសវាងការរំលោភបំពានពីខាងក្រៅ ប្រទេសនីមួយៗត្រូវពង្រឹងខ្លួនឲ្យខ្លាំងទាំងសេដ្ឋកិច្ចនយោបាយនិងយោធា? ៦- ដោយសារពិភពលោកបាត់បង់សណ្តាប់ធ្នាប់ បណ្តាប្រទេសងាកមកពឹងខ្លួនឯងជាសំខាន់ហើយខិតខំបញ្ជារទិញគ្រឿងសព្វាវុធរៀងខ្លួនដើម្បីការពារខ្លួនឯង។ ៧- MOUឆ្នាំ២០០០ធ្វើឡើងដោយភាគីកម្ពុជានិងសៀមនិងបានតម្កល់ទុកនៅអ.ស.ប. ភាគីសៀមគ្មានសិទ្ធិផ្លូវច្បាប់លុបចោលMOUនេះដោយឯកតោភាគីទេ? ៨- ភាគីសៀមកំពុងប្រឌិតរឿងចោទកម្ពុជាថារំលោភ MOUឆ្នាំ២០០០ ដើម្បីជាឡេះវ៉ៃខ្មែរ? ៩- សៀមចោទខ្មែរថាគំរាមកំហែងសៀម ដើម្បីវ៉ៃខ្មែរ? ១០- សៀមនៅតែរំកិលចូលមកក្នុងដែនអធិបតេយ្យខ្មែរដោយរាយលួសបន្លានិងដាក់ទូកុងតឺន័រ តើខ្មែរគំរាមសៀមឬសៀមរករឿងខ្មែរ? ដោយ : លោក សុខ ឥសាន

Go to News Site