Collector
ប្រធានធនាគារជាតិកម្ពុជា៖​ ការបើកគណនីប្រាក់រៀលស្វ័យប្រវត្តិ សម្រួលដល់ការទូទាត់ឆ្លងដែន | Collector
ប្រធានធនាគារជាតិកម្ពុជា៖​ ការបើកគណនីប្រាក់រៀលស្វ័យប្រវត្តិ សម្រួលដល់ការទូទាត់ឆ្លងដែន
Nokorwat News

ប្រធានធនាគារជាតិកម្ពុជា៖​ ការបើកគណនីប្រាក់រៀលស្វ័យប្រវត្តិ សម្រួលដល់ការទូទាត់ឆ្លងដែន

ភ្នំពេញ​៖​ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា​ បានមានប្រសាសន៍ថា កន្លងមក ធនាគារជាតិ បានធ្វើការតភ្ជាប់​ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ (QR Code) ជាមួយប្រទេសជាច្រើន ខណៈដែលការទូទាត់ភាគច្រើនភ្ញៀវទេសចរបរទេសដែលមកពីប្រទេសដែលបានតភ្ជាប់ជាមួយកម្ពុជា បានត្អូញត្អែរថា មកកម្ពុជាទូទាត់អត់ចេញ។ លោកស្រី ប្រធានធនាគារជាតិរូបនេះ​ បានលើកឡើងនៅក្នុងពិធីដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមយ្យូអរកូដដំណាក់កាលទី២ រវាងកម្ពុជា-សិង្ហបុរី នៅថ្ងៃទី ៣០ ខែមីនា ២០២៦។​ លោកស្រី រកឃើញថា បញ្ហានេះដោយសារតែអ្នកលក់នៅកម្ពុជា ភាគច្រើនគាត់មិនទទួលយកលុយរៀលនោះទេ គាត់យកតែលុយដុល្លារ។ លោកស្រី ជា សិរី បានលើកឡើងថា៖ «ការតភ្ជាប់​ការទូទាត់​ឆ្លងដែន ធ្វើឡើងដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ការប្រើដុល្លារវាស្រួលនៅពេលវាអត់មានបញ្ហា តែដល់ពេលមានបញ្ហាគឺវាមិនស្រួលទេ»។ ការជំរុញការប្រើប្រាស់លុយរៀលតាមរយៈការស្កេន ឃ្យូអរកូដ ជាវិធីមួយដើម្បីលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់។ បន្ថែមពីនេះ​ លោកស្រី ជា សិរី បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ «យើងសង្កេតឃើញបញ្ហានេះ ចំណុចទី១ ដែលយើងគិតឃើញគឺ ត្រូវធ្វើម៉េចផ្គុំ QR Code ជាមួយគ្នា ពីព្រោះអ្នកលក់គាត់លើកតែលុយដុល្លារ ឱ្យគេស្កេន ហើយគេស្កេនអត់ចេញ ...

Go to News Site