Collector
សមត្ថកិច្ចបង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ នៅខណ្ឌចំការមន | Collector
សមត្ថកិច្ចបង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ នៅខណ្ឌចំការមន
Nokorwat News

សមត្ថកិច្ចបង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ នៅខណ្ឌចំការមន

ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន ១៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស online scams កាលពីម្សិលមិញ នៅអគារMSK ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចចម្រុះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឆែកឆេរ ពិនិត្យ នៅអគារខាងលើជាន់ទី៧ និងជាន់ទី១០ ឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ ស្រី២នាក់ ដែលពុំមានឯកសារលិខិតឆ្លងដែន ដកហូតបានសម្ភារៈ៖ ម៉ូនីទ័រចំនួន ៣០គ្រឿង, ទូរស័ព្ទដៃ ចំនួន ៧៣គ្រឿង, កុំព្យូទ័រ All In One ចំនួន ៦គ្រឿង និងCPUចំនួន ២៧គ្រឿង។ មនុស្សទាំង ១៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

Go to News Site