Collector
លោក សរ សុពុត្រា​ អភិបាល​ខេត្ត​ស្ទឹងត្រែង​៖ យក​ភាព​​ស្មោះត្រង់​​​ជា “ដើម​ទុន”​ ចម្បង​​ក្នុង​ការ​បម្រើប្រជាជន | Collector
លោក សរ សុពុត្រា​ អភិបាល​ខេត្ត​ស្ទឹងត្រែង​៖ យក​ភាព​​ស្មោះត្រង់​​​ជា “ដើម​ទុន”​ ចម្បង​​ក្នុង​ការ​បម្រើប្រជាជន
Nokorwat News

លោក សរ សុពុត្រា​ អភិបាល​ខេត្ត​ស្ទឹងត្រែង​៖ យក​ភាព​​ស្មោះត្រង់​​​ជា “ដើម​ទុន”​ ចម្បង​​ក្នុង​ការ​បម្រើប្រជាជន

ខេត្តស្ទឹងត្រែង​៖​ លោក សរ សុពុត្រា អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ស្ទឹងត្រែង​ បាន​លើក​ឡើងពី​​គោលការណ៍ដ៏សំខាន់ដែលលោកតែងតែ​ប្រកាន់ភ្ជាប់ ​​ក្នុង​ប្រតិបត្តិការងារ​ក្នុង​​តួនាទីជា​មន្រ្តីសាធារណៈ​​បម្រើប្រជាជន។ លោក សរ សុពុត្រា​ បាន​បញ្ជាក់​ថា ចាប់តាំងពីដើមរហូតមកដល់បច្ចុប្បន្ន​តាំង​ពី​លោក​នៅកាន់ជា​ជា​មន្រ្តី​មូលដ្ឋាន​ រហូត​ទទួល​បាន​ការ​តែងតាំង​ដឹកនាំ​រហូត​មក​ដល់​ពេល​នេះ លោក​ប្រកាន់​យក​​គោលការណ៍​ចំនួន ៥ ក្នុង​​ប្រតិបត្តិការងារ​​ក្នុង​នោះ​គឺ គុណធម៌ សមត្ថភាព សុជីវធម៌ ភាព​ស្មោះត្រង់ និង​ការ​ទទួល​ខុស​ត្រូវ។ លោក​ថា ភាពស្មោះត្រង់​ត្រូវបាន​ចាត់ទុក​ថា​ជា “ដើមទុន” ដ៏​ចម្បង​ក្នុង​ការ​បម្រើប្រជាជន។ លោក​សង្កត់​ធ្ងន់​ថា ភាព​ស្មោះ​ត្រង់​មិនមែន​គ្រាន់​តែជា​ការ​និយាយ​ដោយ​មាត់​ថា​ខ្លួន​ស្មោះ​ត្រង់​នោះ​ទេ ប៉ុន្តែ​ត្រូវ​​ស្ដែង​ចេញ​តាម​រយៈ​ទង្វើ និង​ឥរិយាបថ​ជាក់ស្ដែង។​ សម្រាប់​លោក​ផ្ទាល់​ ក្នុង​តួនាទីជា​មន្រ្តីសាធារណៈ​គឺ​ត្រូវ​យកភាព​ស្មោះត្រង់​ ដើម្បី​បម្រើប្រជាជន។ បន្ថែមពីនេះ​ការវាយ​តម្លៃមន្ត្រីក្រោម​បង្គាប់ ​ក៏លោក​​មិន​ផ្អែកលើការស្ដាប់សម្ដីអ្នកដទៃដែល​និយាយ​ប្រាប់​នោះ​ទេ។ ការ​វាយ​តម្លៃ​ទៅលើ​ទង្វើ​ជាក់ស្ដែង​ដែល​មើល​ឃើញ​នឹង​ភ្នែក​ផ្ទាល់​ជា​កត្តា​កំណត់​។ ក្នុង​ការ​លះបង់ និង​ការរួម​ចំណែក​ដល់​ជាតិ​មាតុភូមិ លោក​មាន​ទស្សនៈ​​ផ្ទាល់ខ្លួន​ថា ​បើ​មិន​អាច​​ក្លាយ​​ជា​សសរ​ទ្រូង​របស់​ប្រទេស​ជាតិ​នោះទេ​ តែ​យ៉ាង​ហោចណាស់​​​ត្រឹម​បាន​ក្លាយជា “ក្បឿង​មួយ​សន្លឹក” ដើម្បី​រួម​ចំណែក​ក្នុង​ការប្រក់​ដំបូល​មាតុភូមិ។ លោក​មាន​សារ​សម្រាប់យុវជនមិន​គួរ​មាន​សំនួរ​ថា “តើ​ធ្វើការ​សង្គម​ខ្ញុំ​បាន​អ្វីនោះ​ទេ ប៉ុន្តែ​គួរ​តែ​សួរ​ថា “តើ​ខ្លួន​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​សង្គម?”។ លោក​ថា ការ​ដឹង​គុណ​ចំពោះ​ប្រទេសជាតិ យុវជន​កុំដាក់ក្តីរំពឹងទុកចង់បានពីប្រទេស​ជាតិ​ ពីព្រោះ​ប្រទេស​ជាតិ​បាន​ផ្ដល់​នូវ​សន្តិភាព សេចក្ដី​សុខ និង​សុភមង្គល​រួចជាស្រេច​ទៅ​ហើយ។ ពលរដ្ឋ​គ្រប់រូប​គឺជាម្ចាស់​ដែល​មាន “ភាគហ៊ុន” នៅក្នុង​ប្រទេស​ជាតិ។ ...

Go to News Site