Nokorwat News
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងសង្ស័យនៅផ្ទះលេខ ២១ និងផ្ទះលេខ ២៣ ផ្លូវ J-01 បុរីហ្រ្គេនភ្នំពេញ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ បានឃាត់ខ្លួនជនជាតិចិនចំនួន ៤ នាក់ ជាបន្តបន្ទាប់ និង ដកហូតវត្ថុតាងមួយចំនួន រួមទាំងកាំភ្លើងផងដែរ។ ក្នុងប្រតិបត្តិការនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ថ្មីៗ នេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនម្នាក់មានឈ្មោះ LUO TIAN ZHU ភេទប្រុស អាយុ ៣៥ ឆ្នាំ និងរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន ៖ ម្សៅម៉ដ្ឋពណ៌ស ចំនួន ១ កញ្ចប់ , ម្សៅម៉ដ្ឋពណ៌ទឹកដោះគោ ១ កញ្ចប់ , សារធាតុរាវក្នុងដបមានអក្សរ Ketmaine ៥ ដប ,ជញ្ជីង ៣ , ...
Go to News Site