Kampuchea Thmey Daily
យោងតាមប្រសាសន៍លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងនៅថ្ងៃទី១ខែមេសា ឆ្នាំ២០២៦នេះ ថាមាន ចោរហារយបានលួចមួលប៊ូឡុងបង្គោលភ្លើងបំភ្លឺផ្លូវ លើកំណាត់ស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកចៅសង្កាត់បានបន្តថា ចំពោះអំពើចោរកម្មនេះគឺនៅពេលដែលកម្លាំងប្រជាការពារសង្កាត់បានចុះល្បាតបានឃើញនៅជើងបង្គោលភ្លើងបំភ្លឺផ្លូវបានបាត់ចំនួនគ្រាប់២តាមបង្គោលចំនួន២។ លោក យុិន វុធ បានបញ្ជាក់ថា ពេលដឹងថាមានបាត់ប៊ូឡុងតាមបង្គោលភ្លាមលោកក៏បានចាត់ឲ្យកម្លាំងយកប៊ូឡុងថ្មីទៅចាប់ដាក់តាមបង្គោលចៀសវាងបាក់រលំសង្កត់លើអ្នកធ្វើដំណើរ។ ទោះជាយ៉ាងណាក៏លោកចៅសង្កាត់នឹងចាត់កម្លាំងឲ្យឃ្លាំចាប់ក្រុមជនសង្ស័យនេះយកមកចាត់ការតាមច្បាប់។ហើយក្រុមពួកចោរនេះច្រើនជាមុខសញ្ញារដើររើសអេតចាយបន្លំលួចតែម្តង៕នរា The post ចោរលួចដោះប៊ូឡុងខ្ចៅ បង្គោលភ្លើងលើស្ពានព្រះមុនីវង្សចាស់ ខណៈនេះអាជ្ញាធរកំពុងជួលជុលឡើងវិញ appeared first on Kampuchea Thmey Daily .
Go to News Site