Collector
សម្តេចប្រធានរដ្ឋសភា ៖ សុខសន្តិភាព ស្ថិរភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ផ្តល់ឱកាសយ៉ាងល្អដល់ការអភិវឌ្ឍប្រទេសទំាងពីរ | Collector
សម្តេចប្រធានរដ្ឋសភា ៖ សុខសន្តិភាព ស្ថិរភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ផ្តល់ឱកាសយ៉ាងល្អដល់ការអភិវឌ្ឍប្រទេសទំាងពីរ
Nokorwat News

សម្តេចប្រធានរដ្ឋសភា ៖ សុខសន្តិភាព ស្ថិរភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ផ្តល់ឱកាសយ៉ាងល្អដល់ការអភិវឌ្ឍប្រទេសទំាងពីរ

ភ្នំពេញ : ក្នុងឱកាសទទួលជួបសវនាការជាមួយគណៈប្រតិភូអាជ្ញាធរសវនកម្មជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ចំណងមិត្តភាពជាប្រពៃណី និងបងប្អូន រវាងកម្ពុជា និងឡាវ បានបង្កលក្ខណៈអំណោយផលយ៉ាងខ្លាំងដល់ការអភិវឌ្ឍ សុខសន្តិភាព និងស្ថិរភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរប្រៀបដូចជាដន្លងនឹងគ្នា ហើយតែងប្រកាន់ខ្ជាប់នូវទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង»។ ចំណងមិត្តភាពនេះ កាន់តែមានសារៈសំខាន់នៅក្នុងស្ថានភាពពិភពលោក ដែលហ៊ុំព័ទ្ធដោយសង្គ្រាម។ ដូចនេះ ប្រទេសតូចៗ ដូចជាកម្ពុជា និងឡាវចាំបាច់ត្រូវពង្រឹងប្រព័ន្ធពហុនិយម ដែលអាចធ្វើជាខែលដ៏សំខាន់ ក្នុងការការពារបូរណភាពទឹកដី។ ទោះបីជាពិភពលោកបច្ចុប្បន្នមានភាពប្រែប្រួល ស្មុគស្មាញ និងមិនប្រាកដប្រជាក៏ដោយ ចំណងមិត្តភាពនេះ មិនត្រឹមតែឈរយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែស្អិតល្មួត មានភាពធន់ និងស៊ីជម្រៅថែមទៀត ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍រួម។ លោក វៀងថាវិសុន ទេពផាច័ន្ទ (Viengthavisone Thephachanh) អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជួបសម្តែងការគួរសម ...

Go to News Site