The Cambodia Daily
លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងអគ្គស្នងការនគរបាលជាតិ លោក ស ថេត ចាប់ខ្លួនជនបង្កពិតប្រាកដ ដែលបើកបររថយន្តបុកមនុស្សស្លាប់ ៦នាក់ យកមកកាត់ទោសតាមផ្លូវច្បាប់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។ លោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣១ មីនា នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមីនា ដែលបណ្តាលឱ្យមនុស្សចំនួន ៦នាក់ស្លាប់ ក្នុងនោះក៏មានទារកនៅក្នុងផ្ទៃមាតាផងដែរ។ លោក ហ៊ុន ម៉ាណែត លើកឡើងថា ពេលនេះ ជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ខណៈពលរដ្ឋមានការព្រួយបារម្ភចំពោះអ្នកប្រព្រឹត្តដែលអាចមិនត្រូវបានទទួលទោសតាមច្បាប់ ដោយសារមានគ្រួសារជាមន្ត្រី។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ចំពោះការបើកបរដែលមិនគោរពច្បាប់ ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង និងបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ គឺត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២២ និង ៤០នាទីនៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង […] The post លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យចាប់ជនបង្កពិតប្រាកដដែលបើកបររថយន្តបុកមនុស្សស្លាប់ ៦នាក់យកមកកាត់ទោស appeared first on The Cambodia Daily Khmer .
Go to News Site