Collector
លោក ត្រាំ ចង់​បញ្ចប់​សង្គ្រាម​នៅ​អ៊ីរ៉ង់ ទោះ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) មិន​បាន​បើក​ឡើងវិញ​ក៏ដោយ | Collector
លោក ត្រាំ ចង់​បញ្ចប់​សង្គ្រាម​នៅ​អ៊ីរ៉ង់ ទោះ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) មិន​បាន​បើក​ឡើងវិញ​ក៏ដោយ
The Cambodia Daily

លោក ត្រាំ ចង់​បញ្ចប់​សង្គ្រាម​នៅ​អ៊ីរ៉ង់ ទោះ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) មិន​បាន​បើក​ឡើងវិញ​ក៏ដោយ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រាប់​ក្រុម​មនុស្ស​ជំនិត​របស់​លោក​ថា លោក​ចង់​បិទ​បញ្ចប់​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ បើ​ទោះជា​ច្រក​សមុទ្រ​ហ័រមូស (Hormuz) នៅតែ​បន្ត​បិទ​ក៏ដោយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អាមេរិក Wall Street Journal នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៦ នេះ។ លោក ត្រាំ និង​ក្រុម​មនុស្ស​ជំនិត​របស់​លោក​ជឿ​ថា ប្រតិបត្តិការ​យោធា​ដើម្បី​បើក​ច្រក​សមុទ្រ Hormuz អាច​នឹង​ជំរុញ​ឱ្យ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ អូស​បន្លាយ​ពេល​លើស​កាលបរិច្ឆេទ ដែល​លោក​បាន​កំណត់​ត្រឹម ៤ ទៅ ៦​សប្ដាហ៍។ មន្ត្រី​ជំនិត​របស់​លោក ត្រាំ ថា​លោក ត្រាំ បាន​ប្រាប់​ថា​សហរដ្ឋ​អាមេរិក​មាន​ជម្រើស​យោធា តែ​ជម្រើស​ទាំងនោះ​មិនមែន​ជា​អាទិភាព​បន្ទាន់​នោះ​ទេ។ លោក ត្រាំ អះអាង​ថា សហរដ្ឋ​អាមេរិក​ពេលនេះ​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​វាយបំបាក់​សមត្ថភាព​កងទ័ព​ជើងទឹក និង​មីស៊ីល​របស់​អ៊ីរ៉ង់ ហើយ​ក្រោយ​មក​ចាំ​បន្ធូរបន្ថយ​ជម្លោះ​សន្សឹមៗ ខណៈ​បន្ត​ដាក់​សម្ពាធ​ការទូត​លើ​ទីក្រុង​តេហេរ៉ង់ ឱ្យ​បើក​ច្រក​សមុទ្រ Hormuz ឡើងវិញ តែ​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជំរុញ​ឱ្យ​សម្ពន្ធមិត្ត​នៅ​អឺរ៉ុប និង​តំបន់​ឈូងសមុទ្រ​ពែក្ស ឱ្យ​ទទួល​ភារកិច្ច​ដោះស្រាយ​លើ​ការ​បើក​ច្រក​សមុទ្រ ជាជាង​អាមេរិក​ប្រើ​កម្លាំង​ទ័ព។ យ៉ាងណា អ្នកនាំពាក្យ​សេតវិមាន អ្នកស្រី Karoline Leavitt បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ […] The post លោក ត្រាំ ចង់​បញ្ចប់​សង្គ្រាម​នៅ​អ៊ីរ៉ង់ ទោះ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) មិន​បាន​បើក​ឡើងវិញ​ក៏ដោយ appeared first on The Cambodia Daily Khmer .

Go to News Site