Nokorwat News
ខេត្តកណ្តាល ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៦ នេះថា ជារឿងហួសចិត្ត ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខំប្រឹង ជួសជុលអំពូលភ្លើងដងគោមបំភ្លឺផ្លូវសារធារណ: ឱ្យភ្លឺឡើងវិញបែតជាមានជនសង្ស័យ ២នាក់បងប្អូន ខំប្រឹងលួចកាត់ខ្សែភ្លើងយកលក់ យកលុយទិញថ្នាំញៀនប្រើប្រាស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង០០នាទីថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៦ នៅចំណុចស្ពានអាកាស មហាវិថីស៊ីជីងពីង ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល និងត្រូវសមត្ថកិច្ចស្រាវជ្រាវ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ទាំងពីរនាក់នៅថ្ងៃទី ០១ខែមេសាឆ្នាំ២០២៦ ។ លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យទាំងពីរនាក់ជាបងប្អូននឹងគ្នា ÷ ១- ឈ្មោះ ថា ប៊ុននី អាយុ២៦ ឆ្នាំ (ជាប្អូន) ,២-ឈ្មោះ ថា វីវ:ជិប អាយុ៣៩ឆ្នាំ (ជាបង) ជនសង្ស័យទាំងពីរនាក់ (វិជ្ជមាននូវសារធាតុញៀន+ ) គ្មានមុខរបរពឹតប្រាកដ និងមានទីលំនៅជាមួយគ្នា ក្នុងភូមិសង្កាត់កើតហេតុ ។ សម្ភារ:បាត់បង់ ÷ ខ្សែភ្លើងជាច្រើនម៉ែត្រ ...
Go to News Site