Nokorwat News
ភ្នំពេញ៖ ក្រុមក្មេងទំនើងជាច្រើនម៉ូតូ រហ័សនាម ទឹក អំពៅ ប្រដាប់ទៅដោយដុំថ្មជាច្រើនដុំ នាំគ្នាគប់ហាងលក់ចាប់ហួយ១កន្លែង ដោយសារតែស្រី កាលពីវេលាម៉ោង ៤ទៀបភ្លឺ ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ស្ថិត នៅកំណាត់ផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីយុវជនរងគ្រោះម្នាក់ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានជួប ជុំគ្នា ហូបចុកដោយមានពិសាគ្រឿងស្រវឹងផងដែរ ហើយនៅក្នុងវង់ផឹកស៉ីនេះ ក៏មានយុវតីម្នាក់ បាននាំសង្សារបស់ខ្លួន មកអង្គុយផឹកដែរ។ ដំបូងយុវតីរូបនោះ បាននិយាយឡូឡា សម្លេងឭខ្លាំង ដែលអាចនឹងរំខានអ្នកជិតខាង ទើបយុវជនរងគ្រោះប្រាប់ថា កុំនិយាយឭពេក ថ្លង់គេអ្នកជិតខាង ណាមួយដោយសារផ្ទះរកស៉ីលក់ដូរចាប់ហួយផង មិនចង់បង្កការរំខានដល់ដំណេកគេ។ និយាយបានប៉ុន្មានម៉ាត់ យុវតីខាងលើ ក៏បន្តមាត់ឭដដែល ធ្វើឲ្យយុវជនរងគ្រោះ និយាយបែបលេងសើច តែក្នុងន័យបញ្ឈិតបញ្ឆៀងថា និយាយអត់ស្តាប់ ប្រយ័ត្នទះ១កំផ្លៀង។ យុវជនរងគ្រោះបានបន្តថា ដោយគិតថា និយាយលេង សើច តែសង្សារបស់យុវតីខាងលើ បែជាប្រកាន់មែន ទែន។ ម៉្យាងវិញទៀត ដោយសារខាងប្រុសជាសមាជិក នៃក្រុមអ្នកលេង ...
Go to News Site