Nokorwat News
ភ្នំពេញ : សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះបេសកកម្មការងាររបស់សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន (CAJ) ដែលមានសកម្មភាពល្អៗជាច្រើន ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។ សម្តេចបានថ្លែងកោតសរសើរបែបនេះ នៅក្នុងឱកាសអនុញ្ញាតឲ្យលោក ហៃ វណ្ណា ប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងាររបស់សមាគម នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ទើបតែបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ប៉ុន្តែបានចាប់ផ្តើមធ្វើសកម្មភាពតាំងពីឆ្នាំកន្លងទៅ។ សមាគមមានបេសកកម្មក្នុងការសម្របសម្រួលការរស់នៅ ការប្រកបការងារ ការសិក្សា និងការវិនិយោគរបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន និងជាស្ពានទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅកម្ពុជា ផងដែរ។ ជាមួយគ្នានេះ សមាគមមានកម្មវិធីមនុស្សធម៌ជាច្រើន ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស និងនៅប្រទេសជប៉ុន។ ជំរុញទំនាក់ទំនងរវាងពលរដ្ឋខ្មែរ និងពលរដ្ឋជប៉ុន ក៏ដូចជាជាមួយជាតិសាសន៍ដទៃទៀត ព្រមទាំងផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងម្ហូបអាហារខ្មែរ ឲ្យអន្តរជាតិបានស្គាល់។ សមាគមក៏បានជួយសម្របសម្រួលក្នុងការរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរ នៅប្រទេសជប៉ុន ទៀតផង។ លោក ហៃ វណ្ណា បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ...
Go to News Site