Nokorwat News
ភ្នំពេញ៖ អគ្គនាយកដ្ឋានធនធានមនុស្ស នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ មានរៀបចំកិច្ចប្រជុំស្តីពី «ការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ» ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី អគ្គនាយក ប្រធានអង្គភាពថ្នាក់ប្រហាក់ប្រហែល អភិបាល រាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានចូលរួមផ្ទាល់ និង តាមប្រព័ន្ធ Zoom សរុបប្រមាណ៧០០រូប។ នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកធនធានមនុស្ស បានធ្វើសេចក្តីរាយការណ៍ និងបញ្ជាក់ថា ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ ធនធានមនុស្ស រយៈពេល៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ៤ គឺ៖ ទី១- ពង្រឹងវិន័យមន្ត្រីរាជការ ដើម្បីលើកកម្ពស់ឥរិយាបថបំពេញការងារ សីលធម៌ តម្លៃ ...
Go to News Site