RFI ខេមរភាសា
ក្រសួងវប្បធម៌កម្ពុជាបានឱ្យដឹងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នេះថា ក្រុមអ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរាកំពុងស្រាវជ្រាវឡដុតកុលាលភាជន៍នៅគោកព្នៅដែលស្ថិតនៅចម្ងាយប្រហែល ៥០០ ម៉ែត្រពីស្រះស្រង់ និងប្រាសាទប្រែរូប។ បើតាមសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌កម្ពុជា ក្រុមអ្នកស្រាវជ្រាវបានឃើញអំបែងភាជន៍ ដុំដីដុត និងដុំឥត្ឋដុតនៅរាយប៉ាយជាច្រើនតាមទួលមួយចំនួននៅគោកព្នៅដែលខ្លះជាភាជន៍ប្រើប្រចាំថ្ងៃ ដូចជាឆ្នាំងដី ក្អម ផើង និងខ្លះទៀតជាប្រភេទភាជន៍រឹងដូចជា ចាន ក្រឡ។
Go to News Site