Collector
ប្រធាន​ក្រុមហ៊ុន​ហួយវ័ន​គ្រុប ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ចិន ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ | Collector
ប្រធាន​ក្រុមហ៊ុន​ហួយវ័ន​គ្រុប ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ចិន ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ
The Cambodia Daily

ប្រធាន​ក្រុមហ៊ុន​ហួយវ័ន​គ្រុប ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ចិន ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ

ប្រធាន​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ឈ្មោះ លី សុង (LI XIONG) ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា និង​ចិន សហការ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​ចិន វិញ ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ ខណៈ​សញ្ជាតិ​ខ្មែរ​របស់​មេ​ឧក្រិដ្ឋជន​រូប​នេះ​ក៏​ត្រូវ​បាន​លុប​ចោល​តាម​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​៣១ មីនា កន្លង​ទៅ​ដែរ។ ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ចិន ឈ្មោះ លី សុង (LI XIONG) កាលពី​ថ្ងៃទី​៣១ ខែ​មីនា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១ មេសា នេះ​ថា ប្រធាន​ក្រុមហ៊ុន Huione Group ឈ្មោះ លី សុង (LI XIONG) ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់ ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam)។ ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ផ្អែក​តាម​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​សមត្ថកិច្ច​កម្ពុជា និង​ចិន អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ។ ការ​ចាប់​ខ្លួន​មេ​ឧក្រិដ្ឋជន​អនឡាញ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ដាក់​ឱសានវាទ​បោសសម្អាត​បទល្មើស​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦ នេះ។ ក្រសួង​មហាផ្ទៃ បាន​ផ្សព្វផ្សាយ​ចំណាត់ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​តាម​អនឡាញ​កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ […] The post ប្រធាន​ក្រុមហ៊ុន​ហួយវ័ន​គ្រុប ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ចិន ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ appeared first on The Cambodia Daily Khmer .

Go to News Site